នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ នេះ សារព័ត៌មានធំៗដែលគួរឱ្យទុកចិត្តបានដូចជា The Guardian , AP News និង Jamaica Information Service បានចេញផ្សាយថា ប្រទេសហ្សាម៉ាអ៊ីក កំពុងរងកំហឹងពីព្យុះសង្ឃរា Melissa ដែលបានកើនកម្លាំងដល់ប្រភេទទី៥ (Category 5) ដោយគំរាមកំហែងនូវគ្រោះមហន្តរាយទឹកជំនន់ដល់ប្រទេសកោះមួយនេះ និងតំបន់ការ៉ាបៀនខាងជើង។

ព្យុះសង្ឃរា Melissa បានបង្ហាញសញ្ញាអាសន្នកើនកម្លាំងយ៉ាងឆាប់រហ័ស ដែលវាព្យុះសង្ឃរាខ្លាំងបំផុតដែលមិនធ្លាប់មានការកត់ត្រាក្នុងប្រវត្តិសាស្ត្រហ្សាម៉ាអ៊ីក។ ព្យុះសង្ឃរានេះមានចលនាយឺត ប៉ុន្តែបានបង្កើនការព្រួយបារម្ភអំពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងបាក់ដីល្បាប់ដោយសារភ្លៀងធ្លាក់ខ្លាំង។

រដ្ឋាភិបាលប្រទេសកោះនេះបានចេញបញ្ជាឱ្យជម្លៀសចេញដោយបង្ខំ សម្រាប់តំបន់ងាយរងគ្រោះមួយចំនួន រួមទាំងទីក្រុង Kingston ទៀតផង ហើយមជ្ឈមណ្ឌលជួយសង្គ្រោះជិត ៩០០ កន្លែងត្រូវបានបើកសង្គ្រោះប្រជាជនភ្លាមៗ។

តាមការព្យាករណ៍គេរំពឹងថានឹងមានទឹកភ្លៀងធ្លាក់ខ្លាំងរហូតដល់ ១ ម៉ែត្រ ៤០ អ៊ីញ នៅតំបន់មួយចំនួន និងមានការខូចខាតយ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធ ការដាច់ភ្លើង និងការកាត់ផ្តាច់ទំនាក់ទំនង។

សូមជម្រាបថា ប្រទេសហ្សាម៉ាអ៊ីក គឺជាប្រទេសកោះមួយដែលមានទីតាំងស្ថិតនៅក្នុងតំបន់ សមុទ្រការ៉ាបៀន (Caribbean Sea)។ អាកាសធាតុមានលក្ខណៈ ត្រូពិច (Tropical) គឺក្តៅ ហើយសំណើមខ្លាំងនៅតំបន់ឆ្នេរ ប៉ុន្តែមានភាពស្រស់ស្រាយជាងគេគឺនៅតំបន់ខ្ពង់រាបខាងក្នុងដែលខ្យល់បក់មកពីទិសនិរតី (Trade Winds) ជួយបន្ធូរបន្ថយភាពក្តៅខ្លាំង៕

Share.