ក្លិបបញ្ជាការដ្ឋានអង្គរក្ស បាន​ក្លាយ​ជាម្ចាស់​ជើង​ឯក ជាលើកទី២ នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពាន​រង្វាន់ «តេជោលីគ» ​(Techo Volleyball Cambodia League) ក្រោយ​យក​ឈ្នះ​សមាគមបាល់ទះវិសាខា ក្នុង​លទ្ធផល ៣-០ (២៥-២០, ២៥-២០, ២៥-១៨) នៅវគ្គផ្ដាច់​ព្រ័ត្រ នារាត្រីថ្ងៃទី២៣ កុម្ភ: ២០២៥ ក្នុងសាល​វិមាន​នៃពហុ​កីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។

ក្រោយ​បិទបញ្ជប់​ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​មាន​ប្រសាសន៍ថា លើសបី​សប្បាយ​ចិត្ត​ សម្រាប់​តេជោលីគ​រដូវ​កាល​ទី២នេះ ដោយ​ចាប់​ផ្ដើម​ពី​ដំណើរ​ការ​ព្រឹត្តិការណ៍​ សប្ដាហ៍ទី១ រហូត​ដល់​ Final បងប្អូន​ជន​រួម​ជាតិ​មកទស្សនាគ្រប់​សប្ដាហ៍ ខ្ញុំសរសើរទឹកចិត្ត​អ្នកគាំទ្រដែលចូលរួមទូស្សនាផ្ទាល់នៅវគ្គផ្តាច់ព្រ័ត្រ កើនឡើងច្រើន៖

Share.