ក្លិបបាល់ទាត់ព្រះខ័រាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក José Muñoz នឹងត្រូវបើកទ្វារពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ទទួលស្វាគមន៍ក្រុមបាល់ទាត់ Shan United របស់មីយ៉ាន់ម៉ា ពានរង្វាន់ AFC Challenge League 2024-25 វគ្គ៨ក្រុមចុងក្រោយ ជើងទី១ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:០០យប់។

មុនជួបគ្នាសារព័ត៌មានត្រយង សុំនាំប្រិយមិត្តទៅទស្សនាវីដេអូការប្រកួតដែលក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង យកឈ្នះ Shan United (មីយ៉ាន់ម៉ា) ក្នុងលទ្ធផល ៤-២ ជំនួ​ប​ចុង​ក្រោយ នៃពានរង្វាន់ ASEAN Club Championship (Shopee Cup) 2024/25 កាលពីថ្ងៃទី៥ ខែកុម្ភ: ២០២៥ នៅពហុកីឡដ្ឋានជាតិ។

កម្មវិធីប្រកួតពានរង្វាន់ AFC Challenge League 2024-25 វគ្គ៨ក្រុមចុងក្រោយ៖

  • ជើងទី១ ព្រះខ័នរាជស្វាយរៀង ប៉ះ Shan United របស់មីយ៉ាន់ម៉ា ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥
  • ជើងទី២ ព្រះខ័នរាជស្វាយរៀង ប៉ះ Shan United របស់មីយ៉ាន់ម៉ា ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥៕
Share.