ក្លិបបាល់ទាត់ព្រះខ័រាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក José Muñoz បានយកឈ្នះក្រុមបាល់ទាត់ Shan United របស់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ៦-២ នៅពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ក្នុងពានរង្វាន់ AFC Challenge League 2024-25 វគ្គ៨ក្រុមចុងក្រោយ ជើងទី១ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។

សម្រាប់ជើងទី២ ធ្វើឡើងនៅពហុកីឡដ្ឋាន Thuwunna Stadium ប្រទេសមីយ៉ាន់ វេលាម៉ោង ៥:៣០ល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

វគ្គ៨ក្រុមចុងក្រោយតំបន់ខាងកើត៖

  • ០-០ Madura United របស់ឥណ្ឌូណេស៊ី
  • Madura United របស់ឥណ្ឌូណេស៊ី ប៉ះ Tainan City របស់ចិនតៃប៉ិ ជើងទី២

វគ្គ៨ក្រុមចុងក្រោយតំបន់ខាងលិច៖

  • East Bengal របស់ឥណ្ឌា ១-៣ Arkadag របស់តូមិននីស្ថាន
  • Al-Seeb របស់អូម៉ង់ ៣-២ Al-Arabi របស់គុយវ៉ែត។

ចំពោះប្រាក់រង្វាន់វិញមានដូចជា៖
-ក្រុមឡើងដល់វគ្គ៨ក្រុមចុងក្រោយទទួលបានប្រាក់៨ម៉ឺនដុល្លារ
-ក្រុមឡើងដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្របានចំនួន១២ម៉ឺនដុល្លារ
-ក្រុមជើងឯករង៥០ម៉ឺនដុល្លារ
-ក្រុមជើងឯក១លានដុល្លារ៕

Share.