ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចេញល្បាតត្រួតពិនិត្យ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល និង កម្លាំងផែនព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ បានចេញត្រួតពិនិត្យក្មេងទំនើង។

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចេញល្បាតត្រួតពិនិត្យ ក្នុងភូមិសាស្ត្រខេត្តកណ្ដាលនឹងកម្លាំងផែនព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ បានចេញត្រួតពិនិត្យក្មេងទំនើងក្មេងកែច្នៃម៉ូតូជាសម្លេង ជាភ្លើងខុសលក្ខណ:បច្ចេកទេស នៅបើកបរតាមដងផ្លូវ ភូមិសាស្ត្រសំខាន់ៗ ក្នុងខេត្តកណ្ដាល។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការត្រួតពិនិត្យមធ្យោបាយ ដែលប្រើប្រាស់ភ្លើង និងបំពាក់ស៊ីម៉ាំងបំពងសំឡេង ខុសបច្ចេកទេសដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គមក៏ដូចជាសណ្ដាប់ធ្នាប់ក្នុងនោះរួមមានម៉ូតូ កង់បី និងរថយន្តដើរលេងភ្លើងខុសបច្ចេកទេស។

ទន្ទឹមនឹងនេះដែរ ដោយអនុវត្តទៅតាមបទបញ្ជា របស់គណៈបញ្ជាការឯកភាពខេត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត បានអំពាវនាវដល់យុវជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់កុំយកមធ្យោបាយទៅកែច្នៃ ខុសលក្ខណៈបច្ចេកទេស បើពុំដូច្នោះទេ សមត្ថកិច្ចនគរបាល និងចាត់វិធានការទៅតាមនិតិវិធី ដោយចាប់អនុវត្តពីថ្ងៃផ្សព្វផ្សាយព័ត៌មាននេះតទៅ ស្នងការនគរបាលខេត្តកណ្ដាល៕

អត្ថបទ៖ កណ្ដាល

Share.