ក្លិបបាល់ទាត់ព្រះខ័រាជស្វាយរៀង តំណាងកម្ពុជា ក្រោមការដឹកនាំរបស់លោក José Muñoz បានទម្លាក់ក្រុមបាល់ទាត់ Shan United របស់មីយ៉ាន់ម៉ា វគ្គ៨ក្រុមចុងក្រោយ ក្នុងលទ្ធផលសរុបទាំង២ជើង ៧-៤ ពានរង្វាន់លំដាប់ទី៣អាស៊ី AFC Challenge League 2024-25។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយតំបន់ខាងកើត៖

  • ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ៧-៤ Shan United របស់មីយ៉ាន់ម៉ា (សរុបទាំង២ជើង)
  • Madura United របស់ឥណ្ឌូណេស៊ី ៣-០ Tainan City របស់ចិនតៃប៉ិ (សរុបទាំង២ជើង)។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយតំបន់ខាងលិច៖

  • East Bengal របស់ឥណ្ឌា ១-៣ Arkadag របស់តូមិននីស្ថាន (សរុបទាំង២ជើង)
  • Al-Seeb របស់អូម៉ង់ ៣-២ Al-Arabi របស់គុយវ៉ែត (សរុបទាំង២ជើង)។

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

  • ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ប៉ះ Madura United របស់ឥណ្ឌូណេស៊ី
  • ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ Madura United របស់ឥណ្ឌូណេស៊ី ប៉ះ ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា

ចំពោះប្រាក់រង្វាន់វិញមានដូចជា៖
-ក្រុមឡើងដល់វគ្គ៨ក្រុមចុងក្រោយទទួលបានប្រាក់៨ម៉ឺនដុល្លារ
-ក្រុមឡើងដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្របានចំនួន១២ម៉ឺនដុល្លារ
-ក្រុមជើងឯករង៥០ម៉ឺនដុល្លារ
-ក្រុមជើងឯក១លានដុល្លារ៕

Share.