ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Koji Gyotoku បានរងបរាជ័យក្រុមជម្រើសជាតិអារូបា ដែលធ្វើដំណើរពីដែនកោះក្នុងទ្វីបអាមេរិកខាងត្បូង ក្នុងលទ្ធផល ២-១ ជំនួបមិត្តភាពអន្តរជាតិ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ។

ស្របពេលកីឡាករកម្ពុជា ២រូបរួមមានដូចជា Yudai Ogawa និង Andrés Nieto ទទួលបានកាតក្រហម។
ហើយនេះគឺជាការចាញ់លើកទី២ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិវៀតណាម ក្នុងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ជំនួបមិត្តភាពអន្តរជាតិថ្ងៃ FIFA Days។
គួរដឹងផងដែរថា ៩ប្រកួតចុងក្រោយក្រុមជម្រើសជាតិអារូបា ដែលធ្វើដំណើរពីដែនកោះក្នុងទ្វីបអាមេរិកខាងត្បូង ដែលស្គាល់ពាក្យថាឈ្នះម្តងណាឡើយ ហើយនេះគឺជាជ័យជម្នះលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០២៤ លើក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ២-១៕



