ឈាន​ដល់​ដំណាក់​កាល​សំខាន់​ នៃការប្រកួតពានរង្វាន់ The Mobile Legends: Bang Bang Professional League – Cambodia ឬ MPL Cambodia ​រដូវកាលទី១១ ក្រុម​ទាំង ១០​ បាន​ត្រៀម​លក្ខណ:​រួចរាល់​រៀង​ខ្លួន ស្រប​ពេល​ក្រុម Valhalla និង TNR បាន​បន្ថែម​សមាជិត​ថ្មី​ ដើម្បី​បំពេញ​ចន្លោះ​ខ្វះ​ខាត់​របស់​ក្រុម​ ត្រៀម​ប្រជែង​កៅអី​ទៅកាន់​វគ្គសំខាន់ Playoffs។

ទី១ គឺក្រុម Valhalla ការផ្លាស់ប្ដូរកីឡាករ MID-Season Transfer បានធ្វើការនាំចូលនូវកីឡាករ Xingg ដើម្បីមកពង្រឹងបន្ថែមនូវតំណែង Gold Lane សម្រាប់ការប្រជែងយកកៅអី Playoffs។

ទី២ ក្រុម TNR ESPORTS បានធ្វើការនាំចូលនូវកីឡាករ Alfonso ដែល​មកលេង​ក្នុង​តំណែង Jungler សម្រាប់ការប្រជែងយកកៅអី Playoffs។

សម្រាប់​កាលវិភាគប្រកួតសម្រាប់សប្ដាហ៍ទី ៣ ថ្ងៃទី ១

  • ប្រកួតទី ១៖ ជំនួបរវាងក្រុមថ្មី TNR ESPORTS ប្រកួតជាមួយ Team RVZ
  • ប្រកួតទី ២៖ ក្រុមកំពូលតារាង Team Flash KH ប្រកួតជាមួយ Valhalla ដែលកំពុងត្រូវការជ័យជម្នះជាចាំបាច់
  • ប្រកួតទី ៣៖ See You Soon ប្រកួត​ជាមួយ ក្រុមការពារតំណែងជើងឯក Pro Esports ដែល See You Soon

ការប្រកួត MPL Cambodia ​រដូវកាលទី ១១ បាន​បញ្ចប់​សម្ដាហ៍ទី២ ស្រប​ពេល​ក្រុម Team Flash KH ឈរ​កំពូល​តារាង ឆ្លង​កាត់​ ៣ប្រកួត Team Flash KH ​​​បង្ហាញភាពលេចធ្លោខ្លាំង ជាមួយជ័យជម្នះ​ ៣ ប្រកួត ដោយមិនទាន់របូតសូម្បីតែមួយវគ្គ។

ការ​ប្រកួត​ MPL Cambodia ​រដូវកាលទី ១១ មានចំនួន ១០​ក្រុម​ប្រជែង​ជើង​ឯក រួម​មាន៖ ក្រុម Pro Esports ជើងឯកឆ្នាំចាស់ Team Flash KH, Vigor Apex, Galaxy Legends, Team RVZ, TRN Esport, Valhalla, Evil Eye Eposrt, See You Soon និងក្រុមកីឡាការិនី Queen Phoenix។ ការប្រកួត​ត្រូវ​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

សម្រាប់ ​ម្ចាស់​ជើង​ឯក ​នៃការប្រកួត MPL Cambodia ​រដូវកាលទី ១១នេះ នឹងមានឱកាសទទួល​បាន​កៅអី​តំណាង​កម្ពុជា ទៅ​ចូល​រួមប្រកួត​​នៅ​ក្នុង​ព្រឹត្តិការណ៍ M8 World Championship ​ធ្វើ​ឡើង​នៅប្រទេសតួកគី ប្រព្រឹត្តិនៅ​ដើម​ឆ្នាំ២០២៧ ស្រប​ពេល​ការប្រកួត​ជម្រុះ Wildcard និង​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ តែ​ក្រុម​នឹង​ត្រូវ​ធ្វើ​ប្រកួត​ប្រកួត​តាម​រយ:​អន​ឡាញ៕

Share.