សមាសភាពក្រុមទាំង​ ១៤ក្រុម នឹង​ត្រៀមចូលរួមប្រកួត​ប្រជែង​នៅមណ្ឌលខេត្តកណ្ដាល ក្នុងព្រឹត្តិការណ៍នៃការប្រកួតពានរង្វាន់បាល់ទះ 4X4 ទូទាំងប្រទេស រដូវកាលទី២ Wurkz Special Volleyball Season 2 នៅចុងសប្តាហ៍នេះ។

សមាសភាពក្រុមទាំង​ ១៤ក្រុម មាន​ដូច​ខាង​ក្រោម៖

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស រដូវកាលទី២ Wurkz Special Volleyball Cup 4×4 season2 បាន​រកឃើញ​ម្ចាស់​ជើងឯក​ចំនួន ៣មណ្ឌលរួច​រាល់​ហើយ​រួម​មាន៖

  • មណ្ឌលពោធិ៍សាត់ ​ម្ចាស់​ជើង​ឯក​គឺ៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរ​បាលខេត្ត​បាត់ដំបង
  • មណ្ឌលសៀមរាប ​ម្ចាស់​ជើង​ឯក​គឺ៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប
  • មណ្ឌលកំពង់ចាម ម្ចាស់ជើងឯកបានគឺ៖ ក្លិបបាល់ទះសីហាសាមគ្គី
  • មណ្ឌលកណ្ដាល ប្រកួត​ចាប់ពីថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២៥
  • មណ្ឌលកែប ប្រកួតចាប់ពីថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៥

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup រដូវកាលទី១ ឆ្នាំ២០២៤ នៅ​រាជធានី​ភ្នំពេញ ​ ក្រុមបាល់ទះ​វិសាខា បានក្លាយជាម្ចាស់ជើង​ឯក ក្រោយឈ្នះលើ​ក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣សិតទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងសាលកីឡដ្ឋានជាតិអូឡាំពិក កាល​ពី​រាត្រី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៕

Share.