ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា នឹង​ត្រូវ​ប្រកួត​បើក​ឆាក​ជួបហុងកុង វគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers ថ្ងៃទី២៩ មីនា បន្ទាប់ជួប ហ្វីលីពីន និង​ចុង​ក្រោយ​ជួប អារ៉ាប៊ីសាអូឌីត នៅ​ទឹក​ដី​ប្រទេសកម្ពុជា។

ដោយឡែកសម្រាប់ លទ្ធផលនៃការចាប់ពូលវគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers របស់ក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅក្នុង Group G ជាមួយអារ៉ាប៊ីសាអូឌីត, ហុងកុង និងហ្វីលីពីន ខណ:កម្ពុជាំ ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងពូលនេះផងដែរ។

ក្នុងនាមជាក្រុមជើងឯករង ក្រុមជម្រើសជាតិនារីកម្ពុជា ទទួលបានបានឱកាសចូលរួមវគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers។ ការប្រកួតនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

កម្មវិធីប្រកួត​មាន​ដូច​ខាង​ក្រោម៖

  • ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥៖ ហុងកុង ជួប កម្ពុជា
  • ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥៖ កម្ពុជា ជួប ហ្វីលីពីន
  • ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥៖ កម្ពុជា ជួប អារ៉ាប៊ីសាអូឌីត

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិនារីឥណ្ឌូណេស៊ី បាន​ក្លាយ​ជាម្ចាស់​ជើងឯក នៃពានរង្វាន់ AFF Women’s Cup 2024 ក្រោយយក​ឈ្នះក្រុ​នារីកម្ពុជា ក្នុង​លទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកីឡដ្ឋាន New Laos National Stadium នៅរាត្រីថ្ងៃទី៥ ធ្នូ ២០២៤៕

Share.