យោងតាមការផ្សព្វផ្សាយដោយក្រុមព្រះសុរិយាបានចែករំលែកដំណឹងដ៏សែនក្រៀមក្រំ និងក្ដុកក្ដួលបំផុតស្ដីពីមរណភាពរបស់កំពូលផលិតករជើងចាស់គឺលោកព្រឹទ្ធាចារ្យ លី ប៊ុនយឹម។
កំពូលផលិតករល្បីដែលបានបន្សល់ទុកស្នាដៃភាពយន្តខ្នាតធំដ៏ល្អឯកជាច្រើនដូចជារឿង «អនអើយស្រីអន» និងរឿង «សព្វសិទ្ធិ» បានទទួលអនិច្ចកម្មនៅវេលាម៉ោង១១ និង៥០នាទីថ្ងៃត្រង់ នាថ្ងៃអង្គារ ទី៥ ខែតុលា ឆ្នាំ២០២១ ក្នុងជន្មាយុត្រឹម៨៧ឆ្នាំ នេះបើយោងតាមបញ្ជាក់ពីកូនប្រុសរបស់លោកគឺ លោក លី រតនៈ និងលោក លី រដ្ឋា។
ដំណឹងដ៏សែនក្រៀមក្រំនិងសោកសៅនេះបានធ្វើឱ្យមហាជន ជនរួមជាតិ និងទស្សនិកជនខ្មែរ មានការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់នូវធនធានមនុស្សរស់ជាព្រឹទ្ធាចារ្យក្នុងវិស័យសិល្បៈភាពយន្ត។
ត្រយងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពផង និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យ លី ប៊ុនយឹម អញ្ជើញទៅកាន់បរមសុខឋានកុំបីឃ្លាងឃ្លាត៕