ក្រុមទាំង១០ដែល​ជាម្ចាស់​ជើង​ឯក និង​ជើង​ឯក​រង នៃពានរង្វាន់ប្រកួតកីឡាបាល់ទះជើងឯក 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 រដូវ​កាល​ទី២ ទាំង ៥មណ្ឌល នឹង​ត្រូវ​ធ្វើ​ដំណើរ​មក​កាន់​រាជធានីភ្នពេញ ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាថ្មី ជា​មួយ​ក្រុម​ខ្លាំងទាំង ៦ ដែល​កំពុង​ឈរ​ចាំនៅ​មណ្ឌល​ភ្នំពេញ។

ក្នុង​នោះ​សម្រាប់​ការ​ប្រកួត​ប្រកួត​ជើងឯក 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 រដូវ​កាល​ទី២ នៅ​មណ្ឌចុង​ក្រោយ​រាជធានី​ភ្នំពេញ មាន​១៦ក្រុមចូល​រួម ដោយ​១០ក្រុម​មក​ពី​តាម​ភូមិភាគទាំង៥ និង​ ៦ក្រុម នៅ​តេជោលីគ។ ខណ:ការ​ប្រកួតមាន​រយ:ពេល ៧ថ្ងៃ ​គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី២១ ខែមេសា និង​រក​ឃើញ​ម្ចាស់​ជើង​ឯក​ នៅ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។

ដោយ​ឡែក​ឆ្លងកាត់​ការប្រកួត ៥មណ្ឌលរួច​រាល់ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះជើងឯក 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 រដូវ​កាល​ទី២ បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​រួច​រាល់​រួម​មាន៖

**មណ្ឌលពោធិ៍សាត់

  • ម្ចាស់​ជើង​ឯក៖ ស្នងការដ្ឋាននគរ​បាលខេត្ត​បាត់ដំបង
  • ជើងឯករង៖ ក្លិបបាល់ទះជីកសិករណាណូ

**មណ្ឌលសៀមរាប

  • ​ម្ចាស់​ជើង៖ ស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប
  • ជើងឯករង៖ ក្លិបបាល់ទះសូត្រនិគមក្លិប

**មណ្ឌលកំពង់ចាម

  • ម្ចាស់ជើងឯក៖ ក្លិបបាល់ទះសីហាសាមគ្គី
  • ជើងឯករង៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

**មណ្ឌលកណ្ដាល

  • ម្ចាស់ជើងឯក៖ ក្រុមក្រសួងមហាផ្ទៃ B
  • ជើងឯករង៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញB

**មណ្ឌលខេត្តកែប

  • ម្ចាស់ជើងឯក៖ ក្លិបកីឡាបាល់ទះខេត្តតាកែវ
  • ជើងឯករង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង

ដូច​នេះ សម្រាប់​ម្ចាស់​ជើង​ឯក និង​ជើង​ឯក​រង​ទាំង ៥មណ្ឌលនៅ​តាម​ភូមិភាគនិមួយៗ នឹង​ត្រូវ​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ ក្រោយ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា​ជាថ្មី ​ស្វែង​រក​ក្រុម​ខ្លាំង​នៅមណ្ឌល​ភ្នំពេញ ជាមួយ​ប្រាក់​រង្វាន់​យ៉ាង​ច្រើន។

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup រដូវកាលទី១ ឆ្នាំ២០២៤ នៅ​រាជធានី​ភ្នំពេញ ​ ក្រុមបាល់ទះ​វិសាខា បានក្លាយជាម្ចាស់ជើង​ឯក ក្រោយឈ្នះលើ​ក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣សិតទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងសាលកីឡដ្ឋានជាតិអូឡាំពិក កាល​ពី​រាត្រី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៕

Share.