ល្បែងប្រជាប្រិយខ្មែរ៖ ល្បែងដណ្តើមស្លឹកឈើ រឺស្វាដណ្តើមស្លឹកឈើ ជាល្បែងប្រជាប្រិយខ្មែរមួយប្រភេទដែលគេលេងដោយឱ្យបុរស និងស្ត្រីចែកគ្នាជា២ក្រុម ហើយអ្នកណាដណ្តើមស្លឹកឈើ អ្នកដណ្ដើមបាននោះគឺជាអ្នកឈ្នះ។

ក្នុងការលេងសមាជិកក្រុមនីមួយៗ ត្រូវឈរជាជួរដេកនឹងដាក់លេខរៀងទៅតាមកន្លែងដែលសមាជិកម្នាក់ឈរ ហើយក្រុមទាំងពីរត្រូវប្រគួតគ្នាដើម្បីដណ្ដើមយកស្លឹកឈើដែលអាជ្ញាកណ្ដាលបានដាក់នៅចំកណ្ដាលនៃបរិវេនប្រកួត។ អាជ្ញាកណ្ដាលជាអ្នកដែលហៅនៅលេខរៀងគូប្រកួត ដើម្បីឱ្យពួកគេមកប្រជែងគ្នាដណ្ដើមយកស្លឹកឈើ។
ល្បែងនេះ គេអាចឱ្យ២គូ ឬ ៣គូ ចូលដណ្តើមស្លឹកឈើ គ្នា ប៉ុន្តែដៃគូម្ខាងមានសិទ្ធប៉ះតែដៃគូរបស់ខ្លួននៅពេលដណ្តើមយក ស្លឹកឈើប៉ុណ្ណោះ ដើម្បីបានឈ្នះ។ ល្បែងនេះ ក្រុមអ្នកឈ្នះរមែងតម្រូវឱ្យ រាំ រឺ ច្រៀង ដើម្បីក្រុមឈ្នះសើចទះដៃ បន្តែពេលខ្លះក៏បង្កើតឯកភាពរាំច្រៀងជុំគ្នា បង្កើតអនុស្សាវរីយ៍សប្បាយៗ។
សូមជម្រាបថា នៅតាមទីអារ៉ាមល្បែងនេះគេនិយមលេងខ្លាំងណាស់ ដោយក្រៅពីជួយឱ្យអ្នកលេងដៃរហ័សភ្នែកវ័យ និងរត់ឱ្យបានរហ័ស ក៏បន្សល់នូចស្នាមសើចសប្បាយ ហើយមិនភ័យរឿងគ្រោះថ្នាក់ ដូចកីឡាករខ្លះនោះផងដែរ៕

