នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្រកាសថា ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគ រូបនីយកម្ម និងសំណង់ នឹងទទួលគ្រឿងឥស្សរិយយស The Grand Cordon of the Order of the Rising Sun ពីរដ្ឋាភិបាលជប៉ុន។

យោងតាមស្ថានទូតជប៉ុន ការផ្តល់គ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់និទាឃរដូវឆ្នាំ ២០២៥ គឺជាការផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំង នេះក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនេះក្នុងវិស័យ នានាក្នុងសង្គម»។

ការផ្តល់គ្រឿងឥស្សរិយយសជាន់ខ្ពស់ដល់ឯកឧត្តម ជា សុផារ៉ា ដើម្បីលើកសរសើរដល់ការខិតខំ ប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការចូលរួមចំណែក ពង្រឹងទំនាក់ទំនងនិងមិត្តភាពរវាងជប៉ុន និងកម្ពុ I ជា»

គ្រឿងឥស្សរិយយស The Grand Cordon of the Order of the Rising Sun ត្រូវបានបង្កើតឡើងនៅ ឆ្នាំ១៨៧៥ ដោយអធិរាជម៉ីជី ដើម្បីផ្តល់ជាកិត្តិយសដល់បុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការបម្រើ ជាតិ និងរួមចំណែកជំរុញវិស័យសំខាន់នានាដូចជា អភិវឌ្ឍសង្គម នយោបាយ វប្បធម៌ វិទ្យាសាស្ត្រ និង ទំនាក់ទំនងអន្តរជាតិ៕

Share.