ព្រឹតិ្តការណ៍បាល់ទះប្រចាំទ្វីបអាស៊ី AVC Men’s Volleyball Champions League 2025 ចាប់ផ្តើមប្រកួតកាលពីថ្ងៃទី១១ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានក្រុមក្លិបបាល់ទះតំណាងប្រទេសចំនួន ១៥ក្រុម ចូលរួមប្រកួត បែងចែងជា ៤ពូល ក្នុង១ពូលមាន៣ក្រុម ខណៈប្រើរូបមន្តប្រកួតគឺក្រុមដែលនៅតាមពូលទាំង៤ ត្រូវប្រកួតសន្សំពិន្ទុ ដើម្បីយកក្រុមលេខ១ និងលេខ២ ឡើងទៅវគ្គ៨ក្រុម រួចបន្តប្រកួតទៅវគ្គ៤ក្រុម និងវគ្គផ្តាច់ព្រ័ត្រ។

កីឡាករ Yuji Nishida ជួយឱ្យក្រុមបាល់ទះជប៉ុន Osaka Bluteon កក់កៅអីវគ្គ៨ក្រុមចុងក្រោយ ខណ:ក្រុមបាល់ទះ Nakhon Ratchasima របស់ប្រទេសថៃ និងក្រុម Foolad Sirjan របស់អ៊ីរ៉ុង ក៏បានដឹកដៃគ្នាទៅវគ្គ៨ក្រុមចុងក្រោយដូចគ្នា។

ពានរង្វាន់បាល់ទះជើងឯកប្រចាំទ្វីបអាស៊ី AVC Men’s Volleyball Champions League 2025 បង្កើតឡើងដំបូងនៅឆ្នាំ១៩៩៩ ពោលគឺមានអាយុកាលជាង ២៦ឆ្នាំហើយ ខណៈក្រុមតំណាងប្រទេសអ៊ីរ៉ុង ជាក្រុមដែលគ្រងជើងឯកច្រើនជាងគេសរុប១៧លើក ចំណែកឯក្រុមតំណាងកូរ៉េខាងត្បូង ២លើក និងក្រុមតំណាងប្រទេសកាតា, ជប៉ុន, កាហ្សាក់ស្ថាន, ចិន, ចិនតៃប៉ិ, អារ៉ាប៊ីសាអូឌីត, ឥណ្ឌូណេស៊ី និប៉ាគីស្ថាន ធ្លាប់ឈ្នះ១លើកដូចគ្នា៕

Share.