បើ​តាម​ការ​បញ្ជាក់​របស់​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា (Metfone Cambodian League 2021) បាន​បញ្ជាក់​ថា​នៅ​ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធាន​ក្លិប​រួម​ជា​មួយ​សប្បុរស​ជន​ជា​ច្រើន​រូប​បាន​អញ្ជើញ​សួរ​សុខ​ទុក្ខ​និង​ចែក​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ដល់​ប្រជាពលរដ្ឋចំនួន ១៤៣ គ្រួសារ​ដែល​កំពុង​រស់​នៅ​ក្នុង​សហគមន៍​ក្រីក្រ​របស់​អង្គការ​ផ្កាយ​សមុទ្រ (ISF Cambodia)។

ប្រភព​បន្ថែម​ថា​ការ​ផ្តល់​ជូន​នេះ​នឹង​ធ្វើ​ឡើង​សម្រាប់​រយៈពេល​ ៣ខែ​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​របស់ សហគមន៍​ក្រីក្រ​របស់​អង្គការ​ផ្កាយ​សមុទ្រ នា​អំឡុង​ពេល​រាតត្បាត​នៃ​កូវីដ-១៩​បន្ថែម​ពី​លើការ​ផ្តល់​ចំណូល​តាម​រយៈ​ការ​ជួយ​ទិញ​ម៉ាស់​ភ្នំពេញក្រោន ដែល​បាន​កាត់​ដេរ​ដោយ​ក្រុម​ស្ត្រី​នៃ​សហគមន៍​នេះ។

ក្លិបបាល់ទាត់ភ្នំពេញក្រោន ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ដែល​បាន​ចូលរួម​ជាមួយ​ក្លិប​ក្នុង​នោះ​រួមមាន ក្រុមហ៊ុន​​ Smart Axiata មូលនិធិ Ueli Hofer Forderverein ដែលស្ថិតនៅប្រទេសស្វីស ព្រមទាំងក្រុម​ LP8 និង LP12 ផងដែរ៕

Telegram-Troryorng
Share.