ក្រុមហ៊ុនខេមបូឌាន ព្រីមៀរលីគ នឹងរៀបចំពិធីប្រគល់ពានរង្វាន់កិត្តិយស (CPL Honors ) និងពានរង្វាន់ឯកត្តជនសម្រាប់ការប្រកួតបាល់ទាត់អេឡិចត្រូនិច ឆ្នាំ២០២៤/២៥ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ សណ្ឋាគារ សាន់ & មូន រីវើសាយ (SUN & MOON HOTEL)។

ពិធីប្រគល់ពានរង្វាន់កិត្តិយស (CPL Honors ) រួមមានដូចជា៖
- បំពាក់មេដាយ ដល់ចំណាត់ថ្នាក់លេខ៣ និងលេខ២
- ប្រគល់ពានរង្វាន់ជ័យលាភីដល់ គ្រូបង្វឹកល្អ
- ពានរង្វាន់ជ័យលាភីដល់ កីឡាករល្អ
- ពានរង្វាន់ជ័យលាភីដល់ កីឡាករ១១នាក់ដំបូងល្អជាងគ
- ពានរង្វាន់ជ័យលាភីដល់ កីឡាករទាត់ចូលបញ្ចូលទីច្រើនជាងគេ
- ពានរង្វាន់ជ័យលាភីដល់ អ្នកចាំទីល្អ
- ពានរង្វាន់ជ័យលាភីដល់ ក្រុមគោរពវិន័យបានល្អ (Fair Play)
- ពានរង្វាន់ជ័យលាភីដល់ កីឡាករវ័យក្មេងល្អជាងគេ
- ពានរង្វាន់ជ័យលាភីដល់ ទីលានប្រកួតល្អជាងគេ
- ពានរង្វាន់ជ័យលាភីដល់ កីឡដ្ឋានដែលមានអ្នកចូលទស្សនាច្រើនជាងគេ
- ពានរង្វាន់ជ័យលាភីដល់ កីឡដ្ឋានដែលទស្សនិកជនពេញចិត្តជាងគេ
- ពានរង្វាន់ជ័យលាភីដល់ គ្រាប់បាល់ស៊ុតចូលទីល្អជាងគ
- ពានរង្វាន់ជ័យលាភីដល់ កីឡាករសង្គ្រោះបាល់បានល្អជាងគេ
- ពានរង្វាន់ជ័យលាភីដល់ ក្រុមអាជ្ញាកណ្តាលល្អ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥។
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz បានក្លាយជាម្ចាស់ជើងឯកនៃលីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាល ២០២៤-២៥។ ខណ:ការប្រកួតបាល់ទាត់អេឡិចត្រូនិច កីឡាករ ទឹម វង្សរ៉ាវុធ របស់ណាហ្គាវើលដ៍ បានក្លាយជាម្ចាសជើងឯក សម្រាប់វិញ្ញាសា Console៕



