កម្មវិធី​មហោស្រព​ ចាប៉ីដងវែងនៅទូទាំង​ប្រទេស​កម្ពុជា ប្រចាំ​ឆ្នាំ​២០២១ ក្រោម​ប្រធានបទ យុវជន​ដើម្បី​វប្បធម៌ជាតិ ​ត្រៀម​ធ្វើ​ការ​ Live (ផ្សាយ​ផ្ទាល់​) តាមរយៈ​​ហ្វេសប៊ុក​នៅសល់​​ត្រឹម​២​ថ្ងៃ​ទៀត​នឹង​ចាប់​ផ្ដើម​ហើយ​។

មហោស្រព​ចាប៉ី​ដង​វែង​ ដែល​គ្រោង​ធ្វើ​ការ Live ​តាម​រយៈ​ហ្វេសប៊ុក​ផេក​ផ្លូវការ​របស់​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២១​។ កិច្ចថែរក្សា​ការពារ​បេតិកភណ្ឌ​វប្បធម៌​ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់​ៗ​រូប​ ដែល​ត្រូវតែចូលរួម​​ជា​ចាំ​បាច់​។

គួរ​ដឹង​ថា ក្រសួងវប្បធម៌និង​វិចិត្រ​សិល្បៈ​ រៀបចំ​មហោស្រព​ចាប៉ីដងវែង​ទូទាំង​ប្រទេស​នេះ​ឡើង​ក្នុង​គោលបំណង «លើក​ស្ទួយ ថែរក្សា និង​ការ​ពារ​សិល្បៈចាប៉ីដងវែង»៕

ទស្សនា​រូបភាព​វីដេអូ​ផ្សព្វផ្សាយ​មហោស្រព​ចាប៉ីវែង​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​២០២១នេះ​ខាង​ក្រោម៖

Telegram-Troryorng
Share.