ក្រុមបាល់ទះបុរសអ៊ីរ៉ង់ បានក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់កីឡាបាល់ទះតំបន់អាស៊ីកណ្ដាល CAVA Men’s Volleyball Nations League ឆ្នាំ២០២៥ ក្រោយយកឈ្នះលើក្រុមបាល់ទះបុរសឥណ្ឌា នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-០ (២៥-១៧, ២៥-២០, ២៥-១៩) កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។

ការប្រកួត CAVA Men’s Volleyball Nations League ឆ្នាំ២០២៥ បានចាប់ផ្ដើមកាលពីថ្ងៃទី២៩ ឧសភាដល់ថ្ងៃទី៤ ខែមិថុនា ក្នុងទីក្រុង Fergana ប្រទេស Uzbekistan។ កាលប្រកួតនេះមាន ៧ប្រទេសចូលរួម រួមមាន៖ អ៊ូសបេគីស្ថាន, តូមិននីស្ថាន, អ៊ីរ៉ង់, ឥណ្ឌា, ប៉ាគីស្ថាន, កៀហ្ស៊ីស៊ីស្ថាន, កាហ្សាក់ស្ថាន។

សូមរំលឹកផងដែរថា ក្រុមបាល់ទះបុរសអ៊ីរ៉ង់ នឹងមានភារកិច្ចមួយទោត ទៅត្រូវទៅប្រកួតពានរង្វាន់ 2025 FIVB Men’s Volleyball Nations League នៅប្រទេសចិន ចាប់ពីថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ CAVA Men’s Volleyball Nations League ធ្វើឡើងដំបូងនៅឆ្នាំ២០២២ ចំនួន ៤លើករួចហើយ គិតទាំងឆ្នាំ២០២៥នេះ ដោយនៅឆ្នាំ២០២២ ប៉ាគីស្ថាន ជាម្ចាស់ជើងឯក ឆ្នាំ២២០២៣ អ៊ីរ៉ង់ ម្ចាស់ជើងឯក ឆ្នាំ២០២៤ ប៉ាគីស្ថាន ជាម្ចាស់ជើងឯក និងចុងក្រោយឆ្នាំ២០២៥នេះ អ៊ីរ៉ង់ ជាម្ចាស់ជើងឯកវិញម្ដង៕



