ព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែមិថុនា ២០២៥នេះ បានរៀបចំកិច្ចប្រជុំជាមួយប្រធានក្រុមហ៊ុនសន្តិសុខឯកជន និងតំណាងសហគ្រាស/គ្រឹះស្ថានសរុបចំនួន១០១ ដើម្បីពង្រឹងសេវាសន្តិសុខឯកជន និងការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។

គោលបំណងសំខាន់ៗនៃកិច្ចប្រជុំ៖ បង្កើនទំនាក់ទំនងល្អ និងកិច្ចសហការរវាងវិស័យសន្តិសុខឯកជនជាមួយអាជ្ញាធរ។ លើកកម្ពស់ការគ្រប់គ្រងសន្តិសុខឯកជនឲ្យមានប្រសិទ្ធភាព និងសមស្របនឹងស្ថានភាពសង្គមបច្ចុប្បន្ន។ ចែករំលែកបទពិសោធន៍ និងចក្ខុវិស័យដើម្បីអភិវឌ្ឍវិស័យសន្តិសុខឯកជន។ ពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម ដើម្បីធានាថាសេវាសន្តិសុខអាចប្រតិបត្តិបានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត បានរំលឹកដល់សារៈសំខាន់នៃការចូលរួមរបស់វិស័យឯកជន ក្នុងការរួមចំណែកបង្កើតបរិយាកាសសន្តិសុខដ៏រឹងមាំ និងមានស្ថេរភាពនៅក្នុងខេត្ត។ លោកក៏អំពាវនាវឲ្យបន្តការសហការយ៉ាងជិតស្និទ្ធជាមួយនគរបាលជាតិ ដើម្បីអភិរក្សសណ្ដាប់ធ្នាប់សង្គម និងធានាសុវត្ថិភាពសាធារណៈ៕

អត្ថបទ៖ ឈុន គឹមហៃ

Share.