ពានរង្វាន់បាល់ទះ 2025 AVC Men’s Volleyball Nations Cup ដែលប្រទេសបារ៉ែន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្ដើមប្រកួតនៅថ្ងៃទី១៧ ខែមិថុនា ដោយការប្រកួតបើកឆាកម្ចាស់ផ្ទះបារ៉ែន យកឈ្នះថៃ ប៉ាគីស្ថាន យកឈ្នះហ្វីលីពីន ខណ: កូរ៉េខាងត្បូង យកឈ្នះនូវែលសេឡង់។

លទ្ធផលប្រកួតថ្ងៃបើកឆាក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥៖
- បារ៉ែន ៣-១ ថៃ (២៥–២១, ២១–២៥, ២៥–១៩, ២៥–២២
- ប៉ាកីស្ថាន ៣-១ ហ្វីលីពីន (២៥–១៨, ២៥–១២, ១៨–២៥, ២៥–២២)
- កូរ៉េខាងត្បូង ៣-០ នូវែលសេឡង់ (២៨–២៦, ២៥–១៣, ២៥–២២)
កម្មវិធីប្រកួត ថ្ងៃទី១៨ មិថុនា នេះ៖
- ឥណ្ឌូណេស៊ី ប្រកួតជាមួយ ថៃ
- ចិន តៃបុិ ប្រកួតជាមួយ ហ្វីលីពីន
- វៀតណាម ប្រកួតជាមួយ នូវែលសេឡង់

ពានរង្វាន់បាល់ទះជើងឯកអាស៊ី AVC Men’s Volleyball Nations Cup ឆ្នាំ២០២៥ ធ្វើឡើងចាប់ពីថ្ងៃទី១៧ មិថុនា នឹងបញ្ចប់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។ ក្រុមចូលរួមដណ្តើមពានទាំង១១ មានដូចជាបារ៉ែន, កាតា, ប៉ាគីស្ថាន, កូរ៉េខាងត្បូង, វៀតណាម, ចិនតៃប៉ិ, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, អូស្ត្រាលី និងចុងក្រោយគេ នូវែលសេឡង់។
សម្រាប់ម្ចាស់ជើងឯកនៃពានរង្វាន់មួយនេះ នឹងឡើងទៅលេងពានរង្វាន់ FIVB Men’s Volleyball Challenger Cup 2025 ដើម្បីបន្តប្រជែងកៅអីទៅពានរង្វាន់ FIVB Men’s Volleyball Nations League 2025។
កួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៤ កន្លងទៅក្រុមបាល់ទះកាតា គឺជាម្ចាស់ជើងឯក ក្រោយយកឈ្នះប៉ាគីស្ថាន នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-០ ស្របពេលកូរ៉េខាងត្បូង ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះកាហ្សាក់ស្ថាន ៣-១៕
