ក្រុម​បាល់ទះ​បុរស​ថៃ និង​ហ្វីលីពីន បរាជ័យ​ ២ប្រកួត​ជាប់​គ្នា ខណ:ឥណ្ឌូណេស៊ី និង​រៀត​ណាម រក​បាន​ជ័យ​ជម្នះ​ដូចគ្នាក្នុង​ប្រកួត​ទី១ នៃពានរង្វាន់បាល់ទះ 2025 AVC Men’s Volleyball Nations Cup ដែលប្រទេសបារ៉ែន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។

ឆ្លងកាត់ ២ប្រកួតរបស់​ក្រុម​បាល់ទះ​បុរស​ថៃ ៖

  • បារ៉ែន ៣-១ ថៃ (២៥–២១, ២១–២៥, ២៥–១៩, ២៥–២២)
  • ឥណ្ឌូណេស៊ី ៣-២ (២២–២៥, ២២–២៥, ២៥–១៩, ២៥–២៣, ១៥–៨)

ឆ្លងកាត់ ២ប្រកួតរបស់​ក្រុម​បាល់ទះ​បុរស​ហ្វីលីពីន៖

  • ប៉ាកីស្ថាន ៣-១ ហ្វីលីពីន (២៥–១៨, ២៥–១២, ១៨–២៥, ២៥–២២)
  • ចិន តៃបុិ ៣-១ (២៥–១៩, ២៣–២៥, ៣០–២៨, ២៥–២០)

កម្មវិធីប្រកួត ថ្ងៃទី១៨ មិថុនា​ នេះ៖

  • បារ៉ែន ប្រកួតជាមួយ ឥណ្ឌូណេស៊ី
  • កាតា ប្រកួតជាមួយ អូស្ត្រាលី
  • ប៉ាគីស្ថាន ប្រកួតជាមួយ ចិន តៃបុិ
  • កូរ៉េខាងត្បូង ប្រកួត​ជាមួយ វៀតណាម

ពានរង្វាន់បាល់ទះជើងឯកអាស៊ី AVC Men’s Volleyball Nations Cup ឆ្នាំ២០២៥ ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី១៧ មិថុនា នឹង​បញ្ចប់​នៅ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។ ក្រុមចូល​រួម​ដណ្តើមពានទាំង១១ មានដូចជាបារ៉ែន, កាតា, ប៉ាគីស្ថាន, កូរ៉េខាងត្បូង, វៀតណាម, ចិនតៃប៉ិ, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, អូស្ត្រាលី និងចុងក្រោយគេ នូវែលសេឡង់។

សម្រាប់​ម្ចាស់ជើងឯកនៃពានរង្វាន់មួយនេះ នឹងឡើងទៅលេងពានរង្វាន់ FIVB Men’s Volleyball Challenger Cup 2025 ដើម្បីបន្តប្រជែងកៅអីទៅពានរង្វាន់ FIVB Men’s Volleyball Nations League 2025។

កួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៤ កន្លងទៅក្រុមបាល់ទះកាតា គឺជាម្ចាស់ជើងឯក ក្រោយយកឈ្នះប៉ាគីស្ថាន នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-០ ស្របពេលកូរ៉េខាងត្បូង ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះកាហ្សាក់ស្ថាន ៣-១៕

Share.