ក្រុម​បាល់ទះបុរស់បារ៉ែន ជួប​កូរ៉េខាងត្បូង ខណ:​ប៉ាគីស្ថាន ជួប​កាតា វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទះ 2025 AVC Men’s Volleyball Nations Cup ដែលប្រទេសបារ៉ែន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។

កម្មវិធីប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ថ្ងៃទី២៣ មិថុនា ២០២៥៖

  • បារ៉ែន ប្រកួតជាមួយ កូរ៉េខាងត្បូង
  • ប៉ាគីស្ថាន ប្រកួតជាមួយ ​កាតា

ប្រកួត​យក​ចំណាត់​ថ្នាក់​លេខ៥

  • អូស្ត្រាលី ប្រកួត​ជា​មួយ ឥណ្ឌូណេស៊ី

ប្រកួត​យក​ចំណាត់ថ្នាក់​លេខ៧

  • ចិន តៃបុិ ប្រកួត​ជាមួយ វៀតណាម

ពានរង្វាន់បាល់ទះជើងឯកអាស៊ី AVC Men’s Volleyball Nations Cup ឆ្នាំ២០២៥ ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី១៧ មិថុនា នឹង​បញ្ចប់​នៅ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។ ក្រុមចូល​រួម​ដណ្តើមពានទាំង១១ មានដូចជាបារ៉ែន, កាតា, ប៉ាគីស្ថាន, កូរ៉េខាងត្បូង, វៀតណាម, ចិនតៃប៉ិ, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, អូស្ត្រាលី និងចុងក្រោយគេ នូវែលសេឡង់។

សម្រាប់​ម្ចាស់ជើងឯកនៃពានរង្វាន់មួយនេះ នឹងឡើងទៅលេងពានរង្វាន់ FIVB Men’s Volleyball Challenger Cup 2025 ដើម្បីបន្តប្រជែងកៅអីទៅពានរង្វាន់ FIVB Men’s Volleyball Nations League 2025។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៤ កន្លងទៅក្រុមបាល់ទះកាតា គឺជាម្ចាស់ជើងឯក ក្រោយយកឈ្នះប៉ាគីស្ថាន នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-០ ស្របពេលកូរ៉េខាងត្បូង ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះកាហ្សាក់ស្ថាន ៣-១៕

Share.