ក្រុមបាល់ទះបុរសបារ៉ែន បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់បាល់ទះ 2025 AVC Men’s Volleyball Nations Cup នៅទឹកដីរបស់ខ្លួនបន្ទាប់ពីយកឈ្នះប៉ាគីស្ថាន នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-១ (២៣–២៥, ២៥–១៦, ២៥–១៧, ២៥–១៨)។

**លទ្ធផលចំណាត់ថ្នាក់ក្រុមទាំង១១ ក្នុងពានរង្វាន់បាល់ទះ 2025 AVC Men’s Volleyball Nations Cup រួមមាន៖
- ម្ចាស់ជើងឯក៖ ប៉ារ៉ែន
- ជើងឯករង៖ ប៉ាគីស្ថាន
- ចំណាត់ថ្នាក់លេខ៣៖ កាតា
- ចំណាត់ថ្នាក់លេខ៤៖ កូរ៉េខាងត្បូង
- ចំណាត់ថ្នាក់លេខ៥៖ អូស្រ្តាលី
- ចំណាត់ថ្នាក់លេខ៦៖ ឥណ្ឌូណេស៊ី
- ចំណាត់ថ្នាក់លេខ៧៖ ចិន តៃបុិ
- ចំណាត់ថ្នាក់លេខ៨៖ វៀតណាម
- ចំណាត់ថ្នាក់លេខ៩៖ ថៃចំណាត់ថ្នាក់លេ១០៖ ហ្វីលីពីន
- ចំណាត់ថ្នាក់លេខ១១៖ នូវែលសេឡង់


**សម្រាប់ម្ចាស់ពានរង្វាន់ឯកត្តជន រួមមាន៖
- ពានរង្វាន់ Best Outside Hitters៖ បានទៅលើកីឡាករ Mohamed Yaqoob របស់បារ៉ែន និងកីឡាករ Murad Jehan របស់ប៉ាគីស្ថាន
- ពានរង្វាន់ Best Middle Blockers៖ កីឡាករ Musawer Khan របស់ប៉ាគីស្ថាន កីឡាករ Belal Nabel Abunabot របស់កាតា
- ពានរង្វាន់ Best Libero៖ បានទៅលើកីឡាករ Ayman Haroon របស់បារ៉ែន
- ពានរង្វាន់ Best Opposite៖ បានទៅលើកីឡាករ Ali Khamis Ebrahim របស់បារ៉ែន
- ពានរង្វាន់ Best Setter៖ បានទៅលើកីឡាករ Mahmood Alafyah របស់បារ៉ែន
- ពានរង្វាន់ MVP៖ បានទៅលើកីឡាករ Mohamed Yaqoob របស់បារ៉ែន

ពានរង្វាន់បាល់ទះជើងឯកអាស៊ី AVC Men’s Volleyball Nations Cup ឆ្នាំ២០២៥ ធ្វើឡើងចាប់ពីថ្ងៃទី១៧ មិថុនា នឹងបញ្ចប់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។ ក្រុមចូលរួមដណ្តើមពានទាំង១១ មានដូចជាបារ៉ែន, កាតា, ប៉ាគីស្ថាន, កូរ៉េខាងត្បូង, វៀតណាម, ចិនតៃប៉ិ, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, អូស្ត្រាលី និងចុងក្រោយគេ នូវែលសេឡង់។
សម្រាប់ម្ចាស់ជើងឯកនៃពានរង្វាន់មួយនេះ នឹងឡើងទៅលេងពានរង្វាន់ FIVB Men’s Volleyball Challenger Cup 2025 ដើម្បីបន្តប្រជែងកៅអីទៅពានរង្វាន់ FIVB Men’s Volleyball Nations League 2025។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៤ កន្លងទៅក្រុមបាល់ទះកាតា គឺជាម្ចាស់ជើងឯក ក្រោយយកឈ្នះប៉ាគីស្ថាន នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-០ ស្របពេលកូរ៉េខាងត្បូង ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះកាហ្សាក់ស្ថាន ៣-១៕
