ក្រុម​មិន​ទាន់​បរាជ័យ​សោះ​ប៉ូឡូញ នឹង​ត្រូវ​ជួប​អ៊ីតាលី ក្នុង​ការ​ប្រកួត​ទី៥ សប្ដាហ៍ទី២ នៃព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរសពិភពលោក 2025 FIVB Volleyball Men’s Nations League​ នៅ​ថ្ងៃទី២៥ មិថុនា ២០២៥នេះ។

ក្រុម​មិន​ទាន់​បរាជ័យ​សោះ​ប៉ូឡូញ ឆ្លងកាត់​ ៤ប្រកួត​រួច​មក៖

  • ប៉ូឡូញ ៣-១ ហូឡង់ (២៥–២២ ២២–២៥ ២៥–២២ ២៥–២២)
  • ប៉ូឡូញ ៣-១ ជប៉ុន (២៧–២៥ ២៥–២២ ១៨–២៥ ៣៩–២៧)
  • តួកគី ០-៣ ប៉ូឡូញ (២៦–២៨ ២៣–២៥ ២១–២៥)
  • ប៉ូឡូញ ៣-០ ស៊ែប៊ី (២៥–២១ ២៥–២០ ២៥–២៣)

ក្រុម​បាល់ទះបុរសអ៊ីតាលី ឆ្លងកាត់​ ៤ប្រកួត​រួច​មក៖

  • ប៊ុលហ្គារី ១-៣ អ៊ីតាលី (១៦–២៥ ២៥–២២ ១៩–២៥ ១៩–២៥)
  • អាល្លឺម៉ង់ ២-៣ អ៊ីតាលី (២៥–២១ ២៥–២០ ១៩–២៥ ២៣–២៥ ១១–១៥)
  • បារាំង ៣-១ អ៊ីតាលី (២៥–១៨ ២៥–២២ ១៩–២៥ ២៦–២៤)
  • អាហ្សងទីន ១-៣ អ៊ីតាលី (២៣–២៥ ២៥–១៧ ៣៥–៣៧ ២១–២៥)

ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់​បាល់ទះ​ផ្នែក​បុរស​ 2025 FIVB Volleyball Men’s Nations League​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ បានចាប់​ផ្ដើម​ដំណើរ​ការ​ពីថ្ងៃទី១១ មិថុនា ដល់ថ្ងៃទី៣ សីហា ២០២៥ ដោយ​មាន​ក្រុម​ចូលរួម​មក​ពី​តាម​ទ្វីប​នានា​ចំនួន១៨ក្រុម ធ្វើឡើង​នៅប្រទេសចិន។

ក្រុម​ទាំង​១៦ ដែលចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ FIVB Volleyball Men’s Nations League ប៉ូឡូញ, ជប៉ុន, ប្រេស៊ីល, អ៊ីតាលី, ស្លូវេនី, កាណាដា, អ៊ុយក្រែន, ចិន, បារាំង, ប៊ុលហ្គារី, សហរដ្ឋអាមេរិក, មាន​អាហ្សង់ទីន, អាល្លឺម៉ង់, អ៊ីរ៉ង់, គុយបា, តួកគី, ហុល្លង់, ស៊ែប៊ី។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕

Share.