ក្រុមបាល់ទះជម្រើសជាតិប្រេស៊ីល ឈរកំពូលតារាង ឆ្លងកាត់ ៨ប្រកួត ឈ្នះ៧ ចាញ់១ មាន ២០ពិន្ទុ ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី២ ក្នុងពានរង្វាន់បាល់ទះបុរសកម្រិតពិភពលោក FIVB Men’s Volleyball Nations League 2025។

ដោយឡែកសម្រាប់ក្រុមពីតំបន់អាស៊ី ជប៉ុន ឈរលេខ៤ តាមពីក្រោយក្រុមបាល់ទះជម្រើសជាតិអ៊ីតាលី ប៉ូឡូញ ដោយឆ្លងកាត់ ៨ប្រកួត ឈ្នះ៥ ចាញ់៣ មាន១៥ពិន្ទុ។
ឆ្លងកាត់ ៨ប្រកួតរួមមករបស់ក្រុមបាល់ទះជម្រើសជាតិប្រេស៊ីល រួមមាន៖
- ប្រេស៊ីល ៣-០ អ៊ីរ៉ង់ (២៥–១៩, ២៥–១៦, ២៥–១៨)
- ប្រេស៊ីល ២-៣ គុយបា (២៥–២៧, ២៤–២៦, ២៥–២១, ២៥-២០, ១៣-១៥)
- អ៊ុយក្រែន ២-៣ ប្រេស៊ីល (២៥–១៩, ២៥–១៤, ២២–២៥, ២៣-២៥, ១០-១៥)
- ប្រេស៊ីល ៣-០ ស្លូវើនី (២៥–១៩, ២៩–២៧, ២៥–១៩)
- កាណាដា ០-៣ ប្រេស៊ីល (២២–២៥, ១៧–២៥, ១៧–២៥)
- ប្រេស៊ីល ៣-០ ចិន (២៥–២២, ២៥–១៦, ២៥–២៣)
- ប្រេស៊ីល ៣-២ អ៊ីតាលី (២៥–២២, ២១–២៥, ៣៣–៣១, ១៧-២៥, ១៥-១៣)
- ប្រេស៊ីល ៣-១ ប៉ូឡូញ (២៥–២១, ២៥–២១, ២១–២៥, ២៨-២៦)
តារាងចំណាត់ថ្នាក់ បញ្ចប់សប្ដាហ៍ទី២៖

ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស 2025 FIVB Volleyball Men’s Nations League ត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ បានចាប់ផ្ដើមដំណើរការពីថ្ងៃទី១១ មិថុនា ដល់ថ្ងៃទី៣ សីហា ២០២៥ ដោយមានក្រុមចូលរួមមកពីតាមទ្វីបនានាចំនួន១៨ក្រុម ធ្វើឡើងនៅប្រទេសចិន។
ក្រុមទាំង១៦ ដែលចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ FIVB Volleyball Men’s Nations League ប៉ូឡូញ, ជប៉ុន, ប្រេស៊ីល, អ៊ីតាលី, ស្លូវេនី, កាណាដា, អ៊ុយក្រែន, ចិន, បារាំង, ប៊ុលហ្គារី, សហរដ្ឋអាមេរិក, មានអាហ្សង់ទីន, អាល្លឺម៉ង់, អ៊ីរ៉ង់, គុយបា, តួកគី, ហុល្លង់, ស៊ែប៊ី។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើក្រុមជម្រើសជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕

