
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហោះសារសុំទោស និងលើកទឹកចិត្តដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដែលកំពុងប្រកួតក្នុងព្រឹត្តិការណ៍កីឡាបាល់ទះបុរស SEA V.League ឆ្នាំ ២០២៥ នៅទីក្រុង Candon ប្រទេសហ្វីលីពីន។
សារទាំងស្រុងរបស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា៖
«ជូនចំពោះអ្នកគាំទ្រ កីឡាបាល់ទះជាទីរាប់អាន !
ក្នុងនាមសហព័ន្ធកីឡាបាល់ទះកម្ពុជា (VFC) យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងទឹកចិត្តដ៏ស្មោះស្ម័គ្រចំពោះក្រុមបាល់ទះជម្រើសជាតិរបស់យើងក្នុងការប្រកួតកីឡាបាល់ទះបុរស SEA V.League ឆ្នាំ ២០២៥ ដែលកំពុងធ្វើឡើងនៅទីក្រុង Candon ប្រទេសហ្វីលីពីន។ ការលើកទឹកចិត្តរបស់អ្នកទាំងអស់គ្នា គឺជាប្រភពនៃកម្លាំងចិត្តដ៏សំខាន់ សម្រាប់កីឡាករ និងសមាជិកទាំងអស់របស់ក្រុមទាំងមូល។
យើងគ្រប់គ្នាសុទ្ធតែខកចិត្ត បន្ទាប់ពីការចាញ់៣ប្រកួតជាប់ៗគ្នា ទល់នឹងក្រុមឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ ប៉ុន្តែ លទ្ធផលខកចិត្ត ទាំងនេះគឺផ្ទុយ ទៅនឹងការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងធំធេងក្នុងការតំណាងឱ្យប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិនេះ។
សហព័ន្ធកីឡាបាល់ទះកម្ពុជា រួមជាមួយទាំងគណៈគ្រប់គ្រង និងកីឡាករក្នុងក្រុមរបស់យើង ទទួលខុសត្រូវទាំងស្រុងចំពោះលទ្ធផលទាំងនេះ។ យើងសូមអភ័យទោសចំពោះបរាជ័យ តែសម្រាប់ ក្រុមរបស់យើងដែលដឹកនាំដោយគ្រូបង្វឹកលោក Li Jun បានប្តេជ្ញាចិត្តដើម្បី សិក្សាពីបញ្ហាប្រឈមទាំងនេះ ហើយធ្វើឱ្យបានល្អសម្រាប់ការប្រកួតបន្តបន្ទាប់។

សហព័ន្ធកីឡាបាល់ទះកម្ពុជា និងកីឡាកររបស់យើងសន្យាថានឹងពង្រឹងការហ្វឹកហាត់ កែលម្អយុទ្ធសាស្រ្ត បច្ចេកទេស និងពង្រឹងការងារជាក្រុម ដើម្បីត្រៀមខ្លួនឱ្យកាន់តែប្រសើរឡើងសម្រាប់ការប្រកួតនាពេលខាងមុខជាពិសេស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣ នៅប្រទេសថៃ។ យើងប្ដេជ្ញាលើកកម្ពស់វិស័យកីឡាបាល់ទះកម្ពុជា និងស្តារទំនុកចិត្តពីអ្នកគាំទ្ររបស់យើង ពីមួយកម្រិតទៅមួយកម្រិត។
សូម បងប្អូនបន្តគាំទ្រ និងការយោគយល់ ព្រោះពួកយើងកំពុងខិតខំធ្វើការដោយមិនគិតភាពនឿយហត់ ដើម្បីសម្រេចបាននូវគោលដៅនាំមកនូវមោទនភាព និងភាពជោគជ័យដល់ប្រទេសកម្ពុជា តាមរយៈបាល់ទះ។ ការគាំទ្ររបស់បងប្អូន ជាការកម្លាំងចិត្តដ៏ធំធេង ប្រៀបដូចស្ថិតជាប់ នឹងក្រុមទាំងមូល ដែលនាំអោយកាន់តែ ឆ្ពោះទៅមុខជាលំដាប់។
សូមអរគុណដែលតែងតែ ឈរក្បែរពួកយើង។
ដោយក្តីគោរពពីឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា និងក្រុមបាល់ទះជម្រើសជាតិកម្ពុជា»៕

លទ្ធផល៣ប្រកួតកន្លងមករបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា៖




