ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញដំណឹងដ៏ល្អរបស់កម្ពុជា ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ធុល បានមានប្រសាសន៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទម្លាក់ពន្ធលើទំនិញកម្ពុជាពី ៣៦ភាគរយ មកត្រឹម ១៩ភាគរយ ខណៈកម្ពុជា យកពន្ធលើទំនិញអាមេរិក ០ភាគរយ។

បើតាមសេតវិមាន បានចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ការចរចាពន្ធបដិការវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិក សម្រេចបានលទ្ធផលល្អ ដោយលោក ដូណាល់ ត្រាំ បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាមកនៅត្រឹម ១៩ភាគរយប៉ុណ្ណោះ។

យ៉ាងណាម៉ិញ សម្រាប់ប្រទេសអាស៊ានដែលទទួលបានអត្រាពន្ធបដិកា ១៩ភាគរយមានដូចជា៖ កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី និងថៃ ខណៈប្រទេសវៀតណាមទទួលបានអត្រាពន្ធបដិកា ២០ភាគរយ៕
