ព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកពានរង្វាន់ Super Cup ឆ្នាំ២០២៥ ក្រោយឈ្នះភ្នំពេញក្រោន នៅវគ្គផ្តាច់ព្រ័ត្រ ដោយ​​បាល់​កាត់ក្តី១១ ម៉ែត្រ ៥-៣ បន្ទាប់ពីស្មើគ្នា ២-២ នៅក្នុង​ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ។

ក្រុមធ្លាប់លើកពានមុនបើករដូវកាល Cambodian Super Cup មានដូចជា៖

  • ឆ្នាំ២០១៧ ជើងឯកបានលើក្រុមបឹងកេត
  • ឆ្នាំ២០២២ ជើងឯកបានលើភ្នំពេញក្រោន
  • ឆ្នាំ២០២៣ ជើងឯកបានលើភ្នំពេញក្រោន
  • ឆ្នាំ២០២៤ ជើងឯកបានលើព្រះខ័នរាជស្វាយរៀង
  • ឆ្នាំ២០២៥ ជើងឯកបានលើព្រះខ័នរាជស្វាយរៀង

ស្របពេល យូឌៃ អូកាវ៉ា និង សឿត បារាំង ជាកីឡាករ២នាក់គត់នៅកម្ពុជា ដែលអាចឈ្នះពាន Super Cup បាន៣លើកមុនគេ៖

  • ឆ្នាំ២០២២ ជើងឯកបានលើភ្នំពេញក្រោន
  • ឆ្នាំ២០២៣ ជើងឯកបានលើភ្នំពេញក្រោន
  • ឆ្នាំ២០២៥ ជើងឯកបានលើព្រះខ័នរាជស្វាយរៀង៕
Share.