
កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៥ កន្លងទៅ សហព័ន្ធកីឡាបាល់ទះពិភពលោក FIVB បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការដក់សិទ្ធចូលរួមប្រកួតរបស់ក្រុមជម្រើសជាតិនារីវៀតណាម អាយុក្រោម ២១ឆ្នាំ ក្នុងពានរង្វាន់ FIVB Volleyball Women’s U21 World Championship 2025 ក្រោយរកឃើញថាបានដាក់កីឡាការិនីលើសអាយុនៅក្នុងក្រុមរបស់ខ្លួន។

សហព័ន្ធកីឡាបាល់ទះពិភពលោក បានបញ្ចាក់ថា ចំពោះករណីនេះ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាវិន័យ FIVB ដើម្បីធ្វើការវាយតម្លៃបន្ថែមទៀតទាក់ទងការដាក់ពិន័យលើក្រុមបាល់ទះជម្រើសជាតិនារីវៀតណាម អាយុក្រោម ២១ឆ្នាំ នៅក្នុងការចូលរួមព្រឹត្តិការណ៍នេះ។

សូមជម្រាប់ជូនថា ព្រឹត្តិការណ៍ពានរង្វាន់កម្រិតពិភពលោក FIVB Volleyball Women’s U21 World Championship 2025 ដែលប្រទេសឥណ្ឌូណេស៊ី ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ គឺនឹងចាប់ផ្តើមការប្រកួតជាផ្លូវការចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ២៤ក្រុម មកពី៥ទ្វីប ចូលរួមប្រកួត។

ពានរង្វាន់បាល់ទះ FIVB Volleyball Women’s U21 World Championship បង្កើតឡើងដំបូងនៅឆ្នាំ១៩៩៧ ខណៈក្រុមបាល់ទះនារីអាយុក្រោម ២១ឆ្នាំប្រេស៊ីល ឈ្នះជើងឯកច្រើនជាងគេ ចំនួន៦លើក ចិន៤លើក អ៊ីតាលី, កូរ៉េខាងត្បូង, រុស្សី និងគុយបា ឈ្នះបានម្នាក់២លើក ខណៈជប៉ុន, សាធារណរដ្ឋដូមីនីកែន និង អាល្លឺម៉ង់ ឈ្នះម្នាក់១លើកដូចគ្នា៕

