ក្រុម​បាល់ទាត់ Real Madrid បានយកឈ្នះ Atlético de Madrid ក្នុងលទ្ធផល ២-១ កាលពីវេលាទាបភ្លឺថ្ងៃស្រុក ទី៩ ខែមករា ឆ្នាំ២០២៦ ឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Spanish Super Cup 2026។

ស្របពេលក្រុមបាល់ទាត់ FC Barcelona បានយកឈ្នះ Athletic Club ក្នុងលទ្ធផល ៥-០ កាលពីវេលាទាបភ្លឺថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦។

វគ្គផ្តាច់ព្រ័ត្ររវាង Real Madrid ទល់នឹង FC Barcelona គឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នាកីឡដ្ឋាន King Abdullah Sports City Stadium ប្រទេសអារ៉ាប៊ីសាអូឌីត ម៉ោង ២:០០រំលងអធ្រាត្រ។

ពានរង្វាន់ Supercopa de España ឬ Spanish Super Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៨២ ដោយ FC Barcelona គឺជាក្រុមដែលអាចឈ្នះពាននេះច្រើនជាងគេសរុប ១៥លើក (១៩៨៣, ១៩៩១, ១៩៩២, ១៩៩៤, ១៩៩៦, ២០០៥, ២០០៦, ២០០៩, ២០១០, ២០១១, ២០១៣, ២០១៦, ២០១៨ និង ២០២៣ ២០២៥) ខណ: Real Madrid ឈ្នះ១៣លើក ខុសគ្នាតែ២លើកប៉ុណ្ណោះ៕

Share.