ភ្នំពេញ៖ លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនិងលោក ទុង រតនា ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០២៥ បានបេីកសវនាការលើជនជាប់ចោទ៤នាក់រួមមាន៖១.ឈ្មោះ ដួង តារា
២.ឈ្មោះ មួង ឃីម ជាប់ចោទពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
៣.ឈ្មោះ អ៊ុត ធី ជាប់ចោទពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
និង៤.ឈ្មោះ លី សាម៉េត ត្រូវបានចោទប្រកាន់ពីបទ៖ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ សវនាការនេះដែរត្រូវបានលោកស្រីចៅក្រមសម្រេចជូនដំណឹងនៃការប្រកាសសាលក្រមនៅពេលក្រោយ។





ពាក់ព័ន្ធនឹងរឿងនេះ រហូតដល់មានការឃុំខ្លួនជនជាប់ចោទ កេីតចេញពីការដោះដូរទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំងថ្មី ដែរមានតម្លៃប្រមាណជាង ៣លានដុល្លារ រវាងក្រុមហ៊ុន អះស្ការិទ្ធ ជាមួយសាលាខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៨៕
