ភ្នំពេញ ៖ បងប្អូនអាជីវករ អ្នកលក់ដូរ មួយចំនួន ដោយដាក់លក់ម៉ូតូ រុឺម៉ក កង់រថយន្ត សម្ភារៈផ្សេងៗមកលើចំណីផ្លូវសាធារណៈ ធ្វើឱ្យបាត់សណ្តាប់ធ្នាប់ ទើបនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីឱ្យមានរៀបរៀបរយប្រសើរ ។




តាមអាជ្ញាធរបានឱ្យដឹងថា មានបងប្អូនអ្នកលក់ដូរមួយចំនួនតូច បានដាក់តាំងលក់ម៉ូតូ រុឺម៉ក កង់រថយន្ត របស់របរផ្សេងៗ មកលើចំណីផ្លូវជាតិលេខ៤ ដែលធ្វើឱ្យបាត់នូវសណ្តាប់ធ្នាប់ ។

ដើម្បីឱ្យមានរៀបរៀបរយប្រសើរក្នុងមូលដ្ឋាន ជាងនេះទៅទៀត តាមដងផ្លូវជាតិលេខ៤ ឱ្យមានសោភ័ណ្ឌភាព ទើបកម្លាំងអាជ្ញាធរសង្កាត់ ចុះរៀបចំសណ្តាប់ធ្នាប់ អប់រំ កិច្ចសន្យា ដល់អ្នកលក់ដូរ បញ្ឈប់យកចំណីផ្លូវ បម្រើប្រយោជន៍ផ្ទាល់ខ្លួន ៕អត្ថបទ÷តាតុងសែនជ័យ
