ក្រោយក្លិបបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា ឡើងទៅវគ្គចែកពូលនៃពានរង្វាន់បាល់ទាត់ប្រចាំទ្វីបកម្រិតទី៣ AFC Challenge League ឆ្នាំ២០២៥-២៦ បន្ទាប់ពីយកឈ្នះលើក្រុមរបស់ប៊្រុយណេ Kasuka FC ដោយលទ្ធផល ៦-០ ក្នុងវគ្គជម្រុះ Play Off កាលពីរាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋាន 𝐇𝐚𝐬𝐬𝐚𝐧𝐚𝐥 𝐁𝐨𝐥𝐤𝐢𝐚𝐡 ប្រទេសប៊្រុយណេ។

ពេលនេះក្លិបកម្ពុជា ស្ថិត​នៅ​លេខរៀង​ទី២២ មាន ២០.១ពិន្ទុ ឈរលើឥណ្ឌូនេស៊ី ឈរលេខ២៥ មាន ១៨.៦ពិន្ទុ និងហ្វីលីពីន ឈរលេខ២៧ មាន ១៦.៧ពិន្ទុ។

បច្ចុប្បន្ន ៨ក្រុមឡើងទៅវគ្គចែកពូល ចែក​ចេញ​ជា ៤Pot រួមមានដូចជា៖

Pot 1

  • Manila Digger FC របស់ហ្វីលីពីន
  • Dewa United របស់ឥណ្ឌូណេស៊ី

Pot 2

  • ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា
  • Shan United របស់មីយ៉ាន់ម៉ា

Pot 3

  • Tainan City FC របស់តៃវ៉ាន់
  • SP Falcons របស់ម៉ុងហ្គោលី

Pot 4

  • Ezra FC របស់ឡាវ
  • ភ្នំពេញក្រោន របស់កម្ពុជា

គួរ​បញ្ជាក់ថា សម្រាប់​ការចាប់ឆ្នោតវគ្គចែកពូល AFC Challenge League ឆ្នាំ២០២៥-២៦ នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ ស្របពេល​ការប្រកួត​ ចាប់​ផ្ដើម​នៅ​ថ្ងៃទី២៥ តុលា នៅតំបន់​ខាងលិច និងថ្ងៃទី២៦ តុលា នៅ​តំបន់​ខាង​កើត ខណ:​វគ្គ​ផ្ដាច់​ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦៕

Share.