យោងតាមការបញ្ជាក់របស់ប្រធាន FIFA លោក Gianni Infantino បានឲ្យដឹងថា៖ ប្រទេសអេមីរ៉េតអារ៉ាប់រួម (United Arab Emirates) នឹងទទួលសិទ្ធិរៀបចំការប្រកួតពានរង្វាន់ FIFA Club World Cup 2021។
គួររំលឹកកាលពីថ្ងៃទី០៨ ខែកញ្ញា កន្លងទៅនេះប្រទេសជប៉ុន បានប្រកាសដកខ្លួនចេញពីការធ្វើជាម្ចាស់ផ្ទះពានរង្វាន់ FIFA Club World Cup 2021 ដោយសារតែការរីករាលដាលបញ្ហាកូវីដ-១៩ កើនឡើងខ្លាំង។
🏆 The FIFA Council has announced the United Arab Emirates will host the #ClubWC in early 2022. Al Ahly, Al Jazira, Auckland City & Chelsea are already through. Monterrey-America, Al Hilal-Pohang & Palmeiras-Flamengo will decide the final 3 qualifiers ⬇️https://t.co/79IOiyJizE pic.twitter.com/AmOqRmttgw
— FIFA.com (@FIFAcom) October 20, 2021
អត្ថបទពាក់ព័ន្ធ៖រឿង៤យ៉ាង ដែល Chelsea ទទួលបានក្រោយឈ្នះជើងឯក UEFA Champion League
បច្ចុប្បន្ននៅសល់៣ក្រុម មកពី៣តំបន់ផ្សេងៗគ្នាមិនទាន់រកឃើញជើងឯក៖
– វគ្គផ្តាច់ព្រ័ត្រថ្ងៃទៅ២៣ ខែវិច្ឆិកា ឆ្នាំ២០២១៖ Al-Hilal ប៉ះ Pohang Steelers (AFC Champions League 2021)
– វគ្គផ្តាច់ព្រ័ត្រថ្ងៃទៅ២៣ ខែវិច្ឆិកា ឆ្នាំ២០២១៖ Palmeiras ប៉ះ Flamengo (Copa Libertadores 2021)
– វគ្គផ្តាច់ព្រ័ត្រថ្ងៃទៅ២៨ ខែតុលា ឆ្នាំ២០២១៖ Monterrey ប៉ះ América (Concacaf CONCACAF Champions League 2021)។
៤ក្រុម មកពី៤តំបន់រកឃើញជើងឯក៖
– ក្រុម Chelsea ជាម្ចាស់ជើងឯក (UEFA Champion League 2020-21)
– ក្រុម Al Ahly ជាម្ចាស់ជើងឯក (CAF Champions League 2020-21)
– ក្រុម Auckland City ជាម្ចាស់ជើងឯក (Oceania Football Confederation)
– ក្រុម Al Jazira ជាម្ចាស់ជើងឯក (UAE Pro League 2020-21)។
អត្ថបទពាក់ព័ន្ធ៖ក្រុម Al Ahly ឈ្នះពាន Champion League ទ្វីបអាហ្វ្រិក និងទទួលកៅអី FIFA Club World Cup
ប្រភព៖ FIFA