ក្រុម​បាល់ទាត់ Chelsea បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA Champion League នៅ​យប់​ថ្ងៃ​សៅរ៍ ទី៣០ ខែ​ឧសភា ឆ្នាំ​២០២១ ក្រោយ​យក​ឈ្នះ​លើ​ក្រុម Manchester City ដោយ​លទ្ធផល ១ទល់០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​ទីលាន​កីឡដ្ឋាន Estádio do Dragão ក្នុង​ទីក្រុង​ Porto។

អត្ថបទពាក់ព័ន្ធ៖វគ្គ​​ផ្ដាច់ព្រ័ត្រ Champion League ប្តូរ​ពី​ទួរគី ទៅ​ព័រទុយហ្គាល់ ហើយ​បើក​ឱ្យ​ចូល​ទស្សនា​៦​ពាន់​នាក់

Troryorng News សូម​ចែករំលែក​ពី​អត្ថប្រយោជន៍ ៥យ៉ាង​របស់​ក្រុម Chelsea នឹង​ទទួល​បាន​ក្រោយ​​ក្លាយ​ជា​ម្ចាស់​ជើង​ឯក៖

១.ឈ្នះ​ពានUEFA Champion League
ក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក កីឡាករ​និង​ក្រុម​ការងារ​គ្រូ​បង្វឹក​ទទួល​បាន​មេដាយ​មាស​ម្នាក់​១គ្រឿង និង​ពាន​ចំនួន១។

២.ទទួល​បាន​ប្រាក់​រង្វាន់
Chelsea ទទួល​បាន​ប្រាក់​រង្វាន់ ១៩​លាន​អឺរ៉ុប ឬ​ប្រមាណ​ជាង​២៣​លាន​ដុល្លារ​អាមេរិក ឬ​ប្រមាណ​
៩៤,០៩៤,៨៩២,២២៦.៩៣​រៀល (១អឺរ៉ូ =៤,៩៥២.៣៦ រៀល)។

៣.មាន​ឈ្នះ​ស្វ័យប្រវត្តិ​ប្រកួត​ពាន2021 UEFA Super Cup
ក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់ UEFA Champion League ក្រុម​ Chelsea ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជើង​ឯក​ពានរង្វាន់UEFA Europa League គឺ​ក្រុម Villarreal។ តាម​គម្រោង​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប ក្រុម​ទាំង​២​ត្រូវ​ជួប​គ្នា នៅ​ថ្ងៃ​ទី១១ ខែសីហា ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន Windsor Park ក្នុង​ទីក្រុង Belfast ប្រទេស​អៀកឡង់ខាងជើង។ ​

អត្ថបទពាក់ព័ន្ធ៖Europa League៖​Villarreal ​បន្ត​កំណត់ត្រា​ល្អ​​របស់​​ក្លិប​អេស្ប៉ាញ​ពេល​ប៉ះ​អង់គ្លេស​ក្នុង​ពេល​១៥​ឆ្នាំ​ចុងក្រោយ

៤.មាន​ឈ្មោះ​ស្វ័យប្រវត្តិ​តំណាង​ទ្វីប​អឺរ៉ុប​ប្រកួត​ពាន Club World Cup
សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) បាន​កំណត់​ថា​ក្លិប​ដែល​ឈ្នះ​ជើង​ឯក​ពានរង្វាន់ UEFA Champion League នឹង​តំណាង​ឱ្យ​ទ្វីប​អឺរ៉ុប ទៅ​ចូលរួម​ប្រកួត​ក្នុង​ពាន FIFA Club World Cup ខណៈ​ឆ្នាំ​២០២១ នេះ​ពានរង្វាន់​នឹង​ធ្វើ​ឡើង​នៅ​​ប្រទេស​ជប៉ុន ក្នុងខែ ធ្នូ ខាង​មុខ ដែល​មាន​ក្រុម​ចំនួន​៧ តំណាង​ទ្វីប​​ទាំង​៦ លើ​ផែនដី​យើង​នេះ។ គិត​ត្រឹម​ពេល​នេះ​ទើប​តែ​រក​ឃើញ​ក្រុម Chelsea មុន​គេ ខណៈ​ក្រុម​៦​ផ្សេង​ទៀត​មិន​ទាន់​ប្រកួត​ចប់ នៅ​ឡើយ។

Share.