កាលពីថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២៥​ កន្លងទៅសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះ​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​ អាយុក្រោម២៣ឆ្នាំ ត្រៀមចូលរួមប្រមូលផ្ដុំហ្វឹកហាត់ សម្រាប់ការ​ប្រកួត​ពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 វគ្គជម្រុះក្នុងពូល G ។

នេះជាបញ្ជីឈ្មោះកីឡាករ U23 កម្ពុជា

សូមបន្ថែមថាកម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ នៃពានរង្វាន់ជើងឯក​យុវជន​អាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីប​អាស៊ីវគ្គជម្រុះ AFC U23 Asian Cup Saudi Arabia 2026 ​គ្រោងនឹងចាប់​ផ្តើមពី​ថ្ងៃទី១ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយកម្ពុជា ស្ថិតនៅពូល G ជាមួយក្រុម U23 អ៊ីរ៉ាក់, អូម៉ង់ និងប៉ាគីស្ថាន ។

ការប្រកួតវគ្គជម្រុះនេះ នឹងប្រមូលផ្តុំទៅដោយក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ ចំនួន ៤៤ក្រុម ដោយចែកចេញជា ១១ពូល។ ក្រុមដែល​មាន​ចំណាត់​ថ្នាក់ លេខ១ ក្នុងពូលនីមួយៗ និងក្រុមក្រុម​លេខ២ ល្អចំនួន៤ក្រុម នឹងឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត នាឆ្នាំ២០២៦ខាងមុខ។

គួរបញ្ជាក់​ថា ការប្រកួត​ពានរង្វាន់ជើងឯក​យុវជន​អាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីប​អាស៊ី AFC U-23 Asian Cup បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ២០១៣ ដោយ​ជប៉ុន ជាក្រុមឈ្នះជើងឯក​ច្រើន​ជាងគេ ចំនួន ២លើក (២០១៦,២០២៤) ខណ:​ អ៊ូសបេគីស្ថាន ១លើក ២០១៨ អារ៉ាប៊ីសាអូឌីត ១លើក ២០២២ កូរ៉េខាងត្បូង ១លើក ២០២០ និងអ៊ីរ៉ាក់ ១លើក ២០១៣៕

Share.