ថ្លែងនាឱកាសនោះ កញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាក្លិបបាល់ទាត់វិសាខា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការជាមួយភេសជ្ជៈ Yeo’s ដែលជាភេសជ្ជៈ និងជាផលិតផលក្នុងស្រុកមួយ ដែលកិច្ចសហប្រតិបត្តិការនេះ កញ្ញាសង្ឃឹមថា នឹងក្លាយជាការរួមចំណែកថ្មីមួយទៀត ដើម្បីជំរុញការអភិវឌ្ឍក្លិបឆ្ពោះទៅការប្រកួតប្រជែង និងការអភិវឌ្ឍធនធានកីឡាករវ័យក្មេង ព្រមទាំងកម្មវិធីផ្សេងៗជាច្រើនទៀត លើសពីកីឡា ដែលភាគីទាំងពីរ នឹងពិភាក្សាគ្នារៀបចំនាថ្ងៃអនាគត។

ស្ដាប់ការលើឡើងរបស់ កញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាក្លិបបាល់ទាត់វិសាខា និងដៃគូដៃគូឧបត្ថម្ភ៖
សូមបញ្ជាក់ថា ភេសជ្ជៈ Yeo’s បានបង្កើតរយៈពេល ១២៦ឆ្នាំមកហើយ នៅប្រទេសសិង្ហបុរី ហើយបានបន្ដបើកដំណើរការនៅកម្ពុជា អស់រយៈពេល ២៦ឆ្នាំ ជាមួយការសាងសង់រោងចក្រផ្ទាល់ នៅតំបន់សេដ្ឋកិច្ចពិសេស ដែលបានផ្ដល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ និងបានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើនផងដែរ៕


