ខ្សែការពាររបស់ក្លិបបាល់ទាត់វិសាខា កីឡាករ Jagodinskis Vitalijs បង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងឱ្យក្រុមជម្រើសជាតិឡេតូនី ក្នុងជំនួបប្រកួតចាញ់ស៊ែប៊ី ១-០ វគ្គជម្រុះ FIFA World Cup 2026 ទ្វីបអឺរ៉ុប ពូល K។

កម្មវិធីប្រកួតបន្ទាប់គឺនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមជម្រើសជាតិឡេតូនី នឹងត្រូវបន្តជួបអាល់បានី។

តារាងចំណាត់ថ្នាក់ក្រុមជម្រើសជាតិឡេតូនី៖

ស្របពេលសមាជិករបស់ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ កីឡាករ Laken Limbu ក៏បង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងឱ្យក្រុមជម្រើសជាតិនេប៉ាល់ ប្រកួតស្មើបង់ក្លាដែស ក្នុងលទ្ធផល ០-០ ការប្រកួតមិត្តភាពអន្តរជាតិ FIFA Days។
កម្មវិធីប្រកួតបន្ទាប់គឺនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមជម្រើសជាតិគិរីវង់សុខសែនជ័យ នឹងត្រូវបន្តជួបបង់ក្លាដែស ម្តងទៀត។


សូមជម្រាបថា កីឡាករ Vitālijs Jagodinskis របស់វិសាខា ជាកីឡាករដំបូងគេ ពីលីគកំពូលកម្ពុជា Cambodian Premier League ជាប់ជម្រើសជាតិ នៅទ្វីបអឺរ៉ុប ខណៈកន្លងទៅមានតែកីឡាករបរទេសពីលីគកម្ពុជា ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិដែលស្ថិតក្នុងតំបន់អាស៊ាន និងអាស៊ី តែប៉ុណ្ណោះ៕
