កីឡាការិនី Blessing របស់​វិសាខា ស៊ុត ១៧គ្រាប់​ម្នាក់ឯង ឈរកំពូលតារាង Top Scorers នៃពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League) រដូវកាល​ឆ្នាំ២០២៥ សប្តាហ៍ទ៨ កាល​ពី​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។

បញ្ជី Top Scorers ត្រឹម​សប្ដាហ៍ទី៨៖

​ស្របពេលក្រុមនារីសមាគមបាល់ទាត់ខេត្តណ្ដាល ជាក្រុម​មិន​ទាន់​រក​បាន​ជ័យ​ជម្នះសោះ ក្រោយ​ឆ្លងតាក់ ៨ប្រកួត​ នៃពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League) រដូវកាលឆ្នាំ២០២៥ ត្រឹមសប្តាហ៍ទី៨ ស្របពេលមិនទាន់​រកបានគ្រាប់បាល់ទាល់តែសោះ ខណ:​របូត​គ្រាប់​បាល់វិញ ៩៨គ្រាប់។

តារាងចំណាត់​ថ្នាក់ ត្រឹម​សប្ដាហ៍ទី៨៖

ខណ:ក្រុម​​មិន​ទាន់​ចាញ់​សោះ មានក្រុមនារីភ្នំពេញក្រោន ឈ្នះ៨ប្រកួតជាប់គ្នា មាន២៤ពិន្ទុពេញ ដោយ​មិន​របូត​គ្រាប់​បាល់សោះ ក្រោយ​យក​ឈ្នះ​ក្រុម​នារី​ព្រះខ័នរាជស្វាយរៀង ក្នុង​លទ្ធផល ៩ទល់​និង​០ សប្តាហ៍ទ៨ កាល​ពី​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។

ពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League) បាន​ចាប់ផ្តើម​ប្រកួត​កាល​ពីថ្ងៃ​ទី៣១ គ្រោង​នឹង​បញ្ចប់​នៅថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០២៥ ខណៈការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាម​កីឡដ្ឋាន​ទាំង ៨របស់ក្រុមដែល​ជាមាជិក​។

សម្រាប់សមាភាពក្រុមចូលរួមពានរង្វាន់លីគនារីកម្ពុជា មានចំនួន៨ក្រុមរួមមាន៖ ក្រុមនារីព្រះខ័នរាជស្វាយរៀង ក្រុមនារីភ្នំពេញក្រោន ក្រុមនារីវិសាខា ក្រុមនារីបឹងកេត ក្រុមនារីណាហ្គាវើលដ៍ ក្រុមនារីខេត្តសៀមរាប ក្រុមនារីមីស្ទើរលេង ក្រុមនារីខេត្តកណ្តាល៕

Share.