កីឡាករ គួន ម៉ុម សមាជិករបស់ក្លិបបាល់ទះវិសាខា និងក្រុមជម្រើសជាតិកម្ពុជា បានជួយក្រុមបាល់ទះ Hanoi Volleyball Club គេផុតពីតំបន់គ្រោះថ្នាក់ (កាត់ចោល) បន្ទាប់ពីឆ្លងកាត់៤ប្រកួត ឈ្នះ៣ ចាញ់១ នៃពានរង្វាន់បាល់ទះ Vietnam National Volleyball Championship 2025 នៅវៀតណាម។

ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ គួន ម៉ុម បន្តជួយក្រុម​បាល់ទះ Hanoi ប៉ះ Lavie Tay Ninh ម៉ោង ២:៣០រសៀល ដែលជាការប្រកួតចុងក្រោយ។

លទ្ធផលរបស់កីឡាករ គួន ម៉ុម នៅវៀតណាម៖

  • ថ្ងៃទី៨ ខែតុលា Hanoi ៣-១ Lavie Tay Ninh (២៥-១៩, ២១-២៥, ២៥-២១, ២៥-២០)
  • ថ្ងៃទី៩ ខែតុលា Hanoi ០-៣ The Cong Tan Cang (២០-២៥, ២២-២៥, ២០-២៥)
  • ថ្ងៃទី១១ ខែតុលា Hanoi ៣-០ Sanest Khanh Hoa (៣៣-៣១, ២៨-២៦, ២៥-២២)
  • ថ្ងៃទី១៣ ខែតុលា Hanoi ៣-០ Da Nang (២៥-២៣, ២៥-១៨, ២៥-១៧)
  • ថ្ងៃទី១៦ ខែតុលា Hanoi ប៉ះ Lavie Tay Ninh៕
Share.