ការប្រកួត​កីឡាអេឡិចត្រូនិក វិញ្ញាសា Mobile Legends ផ្នែក​នារី Queen Legends រដូវ​កាល​ទី២ ឆ្នាំ២០២៥ បាន​បញ្ចប់​ការប្រកួត​ថ្ងៃទី២ សប្ដាហ៍ទី១​ហើយ ដោយ​ក្រុម​នារី CFU Serendipity កំពុង​ឈរ​កមពូល​តារាង​។

ក្រុមចូលរួមប្រកួតរួមមាន CFU Serendipity, Galaxy Phoenix, Team Flash Violet, Duck Rice Athena , Valhalla Valkyries, QUALITY X ONE, LUNAR DIVAS និង Evil Eye Serenity។

កាលបរិច្ឆេទនៃការប្រកួត សម្រាប់​វគ្គវិលជុំសន្សំពិន្ទុ (Regular Season) ចាប់ផ្ដើមពីថ្ងៃទី ៦ ខែ កញ្ញា រហូតដល់ ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២៥។ ដោយលែក​សម្រាប់​វគ្គខ្វែង (Playoffs) ចាប់ផ្ដើមពីថ្ងៃទី ១៦ រហូតដល់ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៥។

    ចំពោះ​រូបមន្តការប្រកួត វគ្គវិលជុំសន្សំពិន្ទុ រួម​មានក្រុមទាំងអស់នឹងប្រកួតគ្នាវិលជុំសន្សំពិន្ទុ Single Round-Robin ជាលក្ខណៈ Bo2 ។ ក្រុមទាំងអស់នឹងប្រកួតសរុបចំនួន ៧ ប្រកួតក្នុងមួយក្រុម ។ ក្រុមកំពូល ៦ ដែលមានពិន្ទុច្រើនជាងគេនឹងបន្តទៅវគ្គ ខ្វែង។ ឈាន​ដល់​វគ្គ ខ្វែង ក្រុមកំពូល ៦ នឹងត្រូវប្រកួតជាលក្ខណៈ Double Elimination ដើម្បីស្វែងរកក្រុមជើងឯកចុងក្រោយ ។

    សម្រាប់​ប្រាក់រង្វាន់ ការប្រកួត​ Queen Legends រដូវ​កាល​ទី២ ឆ្នាំ២០២៥នេះ រួម​មាន​៖

    • ក្រុមជើងឯក ទទួលបានប្រាក់រង្វាន់ចំនួន ២២,០០០,០០០ រៀល
    • ក្រុមជើងឯករង ទទួលបានប្រាក់រង្វាន់ចំនួន ១២,០០០,០០០ រៀល
    • ក្រុមចំណាត់ថ្នាក់លេខ ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៨,០០០,០០០ រៀល
    • ក្រុមចំណាត់ថ្នាក់លេខ ៤ ទទួលបានប្រាក់រង្វាន់ចំនួន ៦,០០០,០០០ រៀល
    • ក្រុមចំណាត់ថ្នាក់លេខ ៥ និង លេខ ៦ ទទួលបានប្រាក់រង្វាន់ចំនួន ៣,៤០០,០០០ រៀល
    • ក្រុមចំណាត់ថ្នាក់លេខ ៧ និង ៨ ទទួលបានប្រាក់រង្វាន់ចំនួន ២,២០០,០០០ រៀល។

    គួរ​បញ្ជាក់​ថា ការប្រកួត​កីឡាអេឡិចត្រូនិក វិញ្ញាសា Mobile Legends ផ្នែក​នារី Queen Legends រដូវ​កាល​ទី១ ឆ្នាំ២០២៤ កន្លង​ទៅ ម្ចាស់​ជើង​ឯក​បាន​ទៅ​លើ​ក្រុម​នារី CFU Serendipity លេខ២ ក្រុម​នារី Galaxy Phoenix លេខ៣ ក្រុម​នារី Duck Rice Athena និង​លេខ៤ បាន​ទៅលើក្រុម​នារី Pro Majesty៕

    Share.