យោងតាមការព្យាករណ៍របស់ OptaAnalyst បានឲ្យដឹងថាក្រុមបាល់ទាត់ Liverpool មានភាគរយ%ខ្ពស់ជាងគេក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល ២០២៥-២៦។

OptaAnalyst ព្យាករណ៍ថា៖
- Liverpool ២០.៤%
- Arsenal ១៦%
- PSG ១២.១%
- Man City ៨.៤%
- Barcelona ៨.៤%
- Chelsea ៧%
- Real Madrid ៥.៨%។
រូបមន្តថ្មីរបស់ UCL៖
- លេខ១ ដល់លេខ៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ
- លេខ៩ ដល់លេខ២៤ ត្រូវប្រកួតជម្រុះយក៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ
- លេខ២៥ ដល់លេខ៣៦ ធ្លាក់ចេញពីកម្មវិធី។
ពានរង្វាន់ UEFA Champions League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៥ដងទាំងលើកនេះ ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក ខណ:ក្រុមជើងឆ្នាំចាស់គឺ PSG ឈ្នះលើកដំបូងប្រចាំប្រវត្តិសាស្រ្ត៕
