ក្រុមបាល់ទះជម្រើសជាតិទុយណេស៊ី ជួបឆែក ស៊ែប៊ី ជួបអ៉ីរ៉ង វគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទះកម្រិតពិភពលោក FIVB Men’s Volleyball World Championship 2025 នៅថ្ងៃទី២៣ កញ្ញា ២០២៥នេះ នៅទឹកដីនៃប្រទេសហ្វីលីពីន។

កម្មវិធីប្រកួតថ្ងៃនេះ៖
- ទុយណេស៊ី ជួបឆែក ម៉ោង ៣:៣០នាទីរសៀល
- ស៊ែប៊ី ជួបអ៉ីរ៉ង ម៉ោង ៨:០០នាទីយប់
ស្របពេលក្រុមកក់កៅអីវគ្គ ៨ក្រុមចុងក្រោយរួមមាន ៦ក្រុមរួចរាល់៖ សហរដ្ឋអាមេរិក, ប៊ុលហ្គារី, ប៉ូឡូញ, តួកគី, អ៊ីតាលី និងបែលហ្សិក។

សម្រាប់កម្មវិធីប្រកួតវគ្គ វគ្គ ៨ក្រុម ប្រកួតថ្ងៃទី២៤-២៥ ខែកញ្ញា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួតថ្ងៃទី២៧ ខែកញ្ញា វគ្គចំណាត់ថ្នាក់លេខ៣ និងផ្ដាច់ព្រ័ត្រ ប្រកួតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។
ការប្រកួតពានរង្វាន់បាល់ទះជើងឯកពិភពលោក ឆ្នាំ២០២៥ ដែលហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះ គឺជាការប្រកួតលើកទី២១ ដោយក្រុមជម្រើសជាតិបុរសនៃសមាជិកនៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) នៅទូទាំងពិភពលោក ចំនួន ៣២ក្រុម មកពី ៥តំបន់ ចែកចេញជា ៨ពូល។ ការប្រកួតធ្វើឡើង ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីរកឃើញម្ចាស់ជើងឯក។

សម្រាប់ការប្រកួតពានរង្វាន់បាល់ទះ ផ្នែកនាបុរស់កម្រិតពិភពលោក ឆ្នាំ២០២៥ គឺជាលើកដំបូង ដែលនឹងត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស់ពិភពលោក 2025 FIVB Volleyball Men’s World Championship ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩៤៩ ធ្វើឡើងចំនួន ៤ឆ្នាំម្ដង ដោយសហភាពសូវៀត ធ្លាប់ឈ្នះជើងឯកចំនួន ៦លើក អ៊ីតាលី ៤លើក ប្រេស៊ីល និងប៉ូឡូញ ៣លើក ឆេកូស្លូវ៉ាគី ២លើក អាមេរិក និងអាល្លឺម៉ង់ខាងកើត ១លើក៕

