
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ ស.ស.រ បង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងផ្តល់នូវចំនេះដឹងដ៏មានតម្លៃអំពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា ព្រមទាំងផ្តោតសំខាន់លើប្រវត្តិដ៏សម្បូរបែបនៃខេត្តបាត់ដំបងចាប់តាំងពីសម័យបុរាណរហូតមកទល់នឹងបច្ចុប្បន្ន។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការកសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ របស់ធនាគារជាតិនៃកម្ពុជា នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ។
សូមជម្រាបថា សារមន្ទីរថ្មីនេះនឹងបើកឱ្យដំណើរការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឆាប់នេះហើយ៕



