សេដ្ឋកិច្ចពិភពលោក ៖ ក្រុមហ៊ុន Ford សហរដ្ឋអាមេរិក បានប្រកាសនឹងកាត់បន្ថយការងាររហូតដល់ទៅ ១០០០ កន្លែង នៅរោងចក្ររថយន្តអគ្គិសនីរបស់ខ្លួនក្នុងទីក្រុង Cologne ប្រទេសអាល្លឺម៉ង់ ព្រោះតែតម្រូវការរថយន្តអគ្គិសនីនៅអឺរ៉ុបធ្លាក់ចុះពិបាកស្ដារ។

ជាមួយគ្នានេះ រោងចក្រ Ford សហរដ្ឋអាមេរិកក៏នឹងកាត់បន្ថយកម្រិតប្រតិបត្តិការ ពោលគឺម៉ោងការងារមកត្រឹមតែមួយវេនចាប់ពីខែមករា ឆ្នាំ ២០២៦ តទៅផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters នៅថ្ងៃទី ១៧ កញ្ញា ២០២៥ ៕

Share.