ក្រុមបាល់ទាត់ Liverpool ក្រោមការដឹកនាំរបស់លោក Arne Slot បានវាយបកយកឈ្នះ Atlético de Madrid ក្នុងលទ្ធផល ៣-២ ថ្ងៃទី១៨ ខែកញ្ញា នៅពានរង្វាន់ UEFA Champions League រដូវកាល ២០២៥-២៦។

រូបមន្តថ្មីរបស់ UCL៖

  • លេខ១ ដល់លេខ៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ
  • លេខ៩ ដល់លេខ២៤ ត្រូវប្រកួតជម្រុះយក៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ
  • លេខ២៥ ដល់លេខ៣៦ ធ្លាក់ចេញពីកម្មវិធី។

ពានរង្វាន់ UEFA Champions League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោល​គឺមាន​អាយុ​កាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៥ដងទាំង​លើក​នេះ ខណ: AC Milan ធ្លាប់​ឈ្នះ​បាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក ខណ:ក្រុមជើងឆ្នាំចាស់គឺ PSG ឈ្នះលើកដំបូងប្រចាំប្រវត្តិសាស្រ្ត៕

Share.