គ្រប់​គ្នា​កំពុង​រស់​នៅ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា មុនមានទូរសព្ទ ទូទឹកកក ទូរទស្សន៍ រថយន្ត និងរបស​បច្ចេកវិទ្យាទំនើបៗ ប្រើប្រាស់​សព្វថ្ងៃនេះ តើអ្នក​មាន​ដឹង​ អត់​ថា ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ទាំង​នោះ​មាន​អាយុកាល​ប៉ុន្មានហើយ​។

ថ្ងៃនេះ​មក​ស្គាល់​ក្រុម​ហ៊ុន​បច្ចេកវិទ្យា ទាំង ដែល​បាន​បម្រើដល់​ការប្រើប្រាស់របស់​មនុស្ស ក្នុង​វស័យ​បច្ចេកវិទ្យា ដែល​មាន​អាយកាល​លើស ១០០ឆ្នាំមក​ហើយ។

១. ក្រុម​ហ៊ុន Nokia របស់​ហ្វាំងឡើង មាន​អាយុ ១៦០ឆ្នាំ

Nokia Corporation គឺជាក្រុមហ៊ុនទូរគមនាមន៍ ដ៏ល្បីល្បាញមួយរបស់ប្រទេសហ្វាំងឡង់ និងត្រូវបានគេស្គាល់ថាជាប្រ៊ែនទូរស័ព្ទល្បីជាងគេជុំវិញពិភពលោកនៅអំឡុងឆ្នាំ២០០០។ ជោគជ័យរបស់ក្រុមហ៊ុន Nokia នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០ គឺជាយុគសម័យដែលក្រុមហ៊ុននេះ បានក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទចល័តឈានមុខគេនៅលើពិភពលោក។


២. ក្រុម​ហ៊ុន Toshiba របស់​ប្រទេស​ជប៉ុន មានអាយុកាល ១៥០ឆ្នាំ

Toshiba Corporation គឺ​ជា​ក្រុមហ៊ុន​សាជីវកម្ម​ពហុ ​ជាតិសាសន៍​របស់​ជប៉ុន ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន បង្កើត​ឡើង​ដោយ​ច្របាច់​ក្រុមហ៊ុន​ពីរ​បញ្ចូល​គ្នា រវាង ​Tanak Seisakusho និង Hakunetsusha បង្កើរឡើង​នៅ​ឆ្នាំ១៩៣៩។ ក្រុមហ៊ុន​នេះ​ផ្ដោត​សំខាន់​លើ ហេដ្ឋារចនាសម្ព័ន្ធ​ ផលិតផល​ប្រើប្រាស់ គ្រឿង​បរិក្ខារ​អេឡិចត្រូនិក រួម​មាន​ទូរទស្សន៍ កុំព្យូទ័រ​យួរ​ដៃ​ជាដើម។ ឧបករណ៍​ចម្លង​កម្ដៅ (Semiconductors) ដែល​ផលិត​ដោយ Toshiba គឺ​ស្ថិត​ នៅ​ក្នុង​ផលិតផល​កំពូល​ទាំង​ ២០ របស់​ពិភពលោក។


៣. ក្រុមហ៊ុន Nintendo របស់​ប្រទេសជប៉ុន មាន​អាយុកាល ១៣៥ឆ្នាំ

ក្រុមហ៊ុន នីនថេនដូ Nintendo របស់​ជប៉ុននេះ គឺជាក្រុមហ៊ុនវីដេអូហ្គេមពហុជាតិរបស់ជប៉ុន មានទីស្នាក់ការកណ្តាលនៅទីក្រុងក្យូតុ ប្រទេសជប៉ុន ក្រុមហ៊ុននេះមានការអភិវឌ្ឍវីដេអូហ្គេម និងកុងសូលវីដេអូហ្គេម។ បង្កើតនៅឆ្នាំ១៨៨៩ ដោយ​លោកហ្វូសាជីរ៉ូ យ៉ាម៉ាអ៊ូជី បន្ទាប់​ពី​បាន​ចូល​ទៅ​ក្នុង​មុខ​ជំនួញ​ផ្សេង​ៗ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៦០។ ក្រុមហ៊ុននីនថេនដូចែកចាយកុងសូលដំបូង Color TV-Game ក្នុងឆ្នាំ១៩៧៧ ក្រុមហ៊ុននេះទទួលបានការទទួលស្គាល់ជាអន្តរជាតិជាមួយនឹងការចេញផ្សាយគឺហ្គេម ដុងគីកុង (Donkey kong) ក្នុងឆ្នាំ១៩៨១ និងហ្វេមីកុំ និងហ្គេម ស៊ូភ័រម៉ារីអូប្រាថឺរ (Super Mario Bros.) ក្នុងឆ្នាំ១៩៨៥។

៤. ក្រុមហ៊ុន Harley-Davidson របស់អាមេរិក មានអាយុកាល​ ១២២ឆ្នាំ


ក្រុមហ៊ុន ហាលី-ដេវីដសិន-Harley-Davidson ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩០៣ ដោយមិត្តភក្តិវ័យក្មេងពីរនាក់គឺលោក William S. Harley និងបងប្អូនត្រកូល Davidson ទាំងបីនាក់គឺ Arthur Davidson, Walter Davidson Sr. និង William A. Davidson នៅទីក្រុង Milwaukee រដ្ឋ Wisconsin សហរដ្ឋអាមេរិក។ ដំបូងឡើយ ពួកគេបានបង្កើតម៉ូតូដើរដោយថាមពលម៉ាស៊ីនតូចមួយនៅខាងក្រោយផ្ទះរបស់ពួកគេ ហើយបានលក់ម៉ូតូនោះទៅឲ្យមិត្តភក្តិ។ នៅឆ្នាំដំបូងនោះ ពួកគេបានផលិតបានតែបីគ្រឿងប៉ុណ្ណោះ។
កំណើន និងការចូលរួមក្នុងសង្គ្រាម។

៥. ក្រុមហ៊ុន Hitachi របស់​ប្រទេស​ជប៉ុន មាន​អាយុកាល​ ១១៥ឆ្នាំ


ក្រុមហ៊ុន Hitachi ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១០ ដោយវិស្វករជនជាតិជប៉ុនម្នាក់ឈ្មោះ Namihei Odaira នៅទីក្រុង Hitachi ប្រទេសជប៉ុន។ ដំបូងឡើយ គាត់បានចាប់ផ្ដើមជាហាងជួសជុលតូចមួយ ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនផលិតទង់ដែង Kuhara Mining Company។ លោក Odaira មានចក្ខុវិស័យផលិតគ្រឿងម៉ាស៊ីនដោយខ្លួនឯងដើម្បីកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស។ ផលិតផលដំបូងរបស់ក្រុមហ៊ុនគឺ ម៉ូទ័រអេឡិចត្រិចចំនួន ៥ សេះ ដែលត្រូវបានបង្កើតឡើងដើម្បីប្រើប្រាស់ក្នុងរោងចក្ររ៉ែ។ ម៉ូទ័រនេះត្រូវបានគេចាត់ទុកថាជោគជ័យយ៉ាងខ្លាំង ហើយនេះជាចំណុចចាប់ផ្ដើមនៃការរីកចម្រើនរបស់ Hitachi។

៦. ក្រុម​ហ៊ុន IBM របស់​អាមេរិក មាន​អាយុកាល ១១៤ឆ្នាំ


ប្រវត្តិរបស់ IBM បានចាប់ផ្ដើមតាំងពីឆ្នាំ ១៩១១ នៅពេលដែលក្រុមហ៊ុនចំនួន ៤ ត្រូវបានច្របាច់បញ្ចូលគ្នាដោយលោក Charles R. Flint ។ ក្រុមហ៊ុនទាំងនោះមានដូចជា៖

  • The Tabulating Machine Company
  • The International Time Recording Company
  • The Computing Scale Company
  • The Bundy Manufacturing Company


ក្រុមហ៊ុនថ្មីដែលត្រូវបានបង្កើតឡើងនោះមានឈ្មោះថា Computing-Tabulating-Recording Company (CTR)។ ឆ្នាំ ១៩២៤: លោក Thomas J. Watson, Sr. ដែលជាប្រធានក្រុមហ៊ុន បានប្ដូរឈ្មោះ CTR ទៅជា International Business Machines Corporation (IBM) ដើម្បីឆ្លុះបញ្ចាំងពីគោលដៅរបស់ក្រុមហ៊ុនក្នុងការធ្វើអាជីវកម្មជាលក្ខណៈអន្តរជាតិ។


៧. ក្រុម​ហ៊ុន Boeing របស់​អាមេរិក មាន​អាយុកាល ១០៩ឆ្នាំ

ក្រុមហ៊ុន Boeing ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១៦ ដោយលោក William E. Boeing នៅទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក។ ដំបូងឡើយ ក្រុមហ៊ុននេះមានឈ្មោះថា Pacific Aero Products Co.។ មួយឆ្នាំក្រោយមក នៅឆ្នាំ ១៩១៧ ក្រុមហ៊ុនបានប្តូរឈ្មោះទៅជា Boeing Airplane Company។ លោក William Boeing មានចំណាប់អារម្មណ៍លើយន្តហោះតាំងពីយូរមកហើយ ហើយយន្តហោះដំបូងដែលលោកផលិតមានឈ្មោះថា Boeing Model 1 (B & W) ដែលជាយន្តហោះសមុទ្រ (seaplane)។


៨. ក្រុម​ហ៊ុន Panasonic របស់​ប្រទេស​ជប៉ុន មាន​អាយុកាល ១០៧ឆ្នាំ


ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១៨ ដោយលោក Kōnosuke Matsushita នៅទីក្រុង Osaka ប្រទេសជប៉ុន។ ដំបូងឡើយ ក្រុមហ៊ុននេះមានឈ្មោះថា Matsushita Electric Housewares Manufacturing Works។ នៅពេលនោះ លោក Matsushita មានអាយុត្រឹមតែ ២៣ ឆ្នាំ ហើយបានចាប់ផ្ដើមអាជីវកម្មរបស់គាត់ពីផ្ទះជួលតូចមួយ ដោយមានបុគ្គលិកត្រឹមតែបីនាក់ប៉ុណ្ណោះ រួមទាំងប្រពន្ធរបស់គាត់ និងប្អូនថ្លៃផងដែរ។ ផលិតផលដំបូងរបស់ពួកគេគឺ ដុំឌុយអំពូលភ្លើង (attachment plug) ដែលមានគុណភាពខ្ពស់ជាងផលិតផលដែលមាននៅលើទីផ្សារនៅពេលនោះ៕

Share.