យោងតាមការចេញផ្សាយរបស់ Businessinsider កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ចាប់ពីខែធ្នូ ឆ្នាំ២០២៥នេះ គ្រោងនឹងដំណើរការជើងហោះហើររយៈពេល ២៩ម៉ោងពីរដ្ឋធានី Buenos Aires របស់ប្រទេសអាហ្សង់ទីន ទៅកាន់ទីក្រុងសៀងហៃ។

ការហោះហើរនេះ នឹងដំណើរការដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 777-300 ដែលជាយន្តហោះពាណិជ្ជកម្មចម្ងាយឆ្ងាយបំផុតមួយរបស់ពិភពលោក ដែលអាចហោះបានចម្ងាយ ១២ ០០០ម៉ាយ។ ជើងហោះហើរនេះ នឹងត្រូវឈប់សម្រាករយៈពេល ២ម៉ោងនៅទីក្រុង Auckland ប្រទេសនូវែលសេឡង់ ប៉ុន្តែអ្នកដំណើរនឹងត្រូវនៅលើយន្តហោះពេញ ២ម៉ោង មុនចេញដំណើរបន្ត។
សម្រាប់សំបុត្រសម្រាប់ការហោះហើរក្នុងខែធ្នូ ខាងមុខនេះកំពុងត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ China Eastern ដែលវាអាចមានតម្លៃចន្លោះពី ១ ៥៣៨ដុល្លារ ទៅ ២ ២៧០ដុល្លារ ទៅតាមប្រភេទកៅអិ។ពិសេសទៀតនោះសម្រាប់អ្នកដំណើរដែលចង់បានការធ្វើ IVP ក្នុងអំឡុងពេលហោះហើរដ៏ធំនោះ វានឹងត្រូវចំណាយយ៉ាងហោចណាស់ ៥ ០០០ដុល្លារ។

តាមការគ្រោងទុកសម្រាប់សេវាកម្មថ្មីបំផុតរបស់ពិភពលោក នឹងចាប់ផ្ដើមនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ ក្រុមហ៊ុន China Eastern នឹងហោះហើរពីទីក្រុងសៀងហៃ ទៅកាន់ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ដោយត្រូវចុះចត ២ម៉ោងនៅទីក្រុង Auckland ប្រទេសនូវែលសេឡង់។
ប្រតិបត្តិការហោះហើរថ្មីនេះ នឹងធ្វើឡើងពីរដងក្នុងមួយសប្តាហ៍ ដែលប្រើប្រាស់យន្តហោះ Boeing 777-300 អាចផ្ទុកអ្នកដមណើរបាន ៣១៦កៅអី ដែលជាយន្តហោះដែលមានសមត្ថភាពខ្ពស់បំផុតរបស់ China Eastern និងល្បីល្បាញសម្រាប់សមត្ថភាពដឹកជញ្ជូនដ៏ច្រើនរបស់វា។
ជើងហោះហើរទាំងពីរក្នុងមួយសប្តាហ៍ ដោយជើងហោះហើរ China Eastern 745 នឹងដំណើរការនៅថ្ងៃច័ន្ទ និងថ្ងៃព្រហស្បតិ៍ ដោយចាប់ផ្តើមពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ ផ្ទុយបីការហោះហើរត្រឡប់មកវិញ ដែលត្រូវបានកំណត់ដោយជើងហោះហើរ China Eastern 746 សម្រាប់ថ្ងៃអង្គារ និងថ្ងៃសុក្រ៕

