ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier league រដូវកាលឆ្នាំ២០២៥-២៦ ប្រកួតនៅថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់សប្ដាហ៍ទី៥ នេះនឹងមានការប្រកួតចំនួន ២គូធ្វើឡើងនៅទីកីលដ្ឋានផ្សេងគ្នា។

ស្របពេលក្រុមមកពីខេត្តព្រះសីហនុ ក្លិបបាល់ទាត់ឡាយហ្វ នឹងត្រូវធ្វើដំណើរទៅកាន់ពហុកីឡដ្ឋានជាតិមរតតេជោ ដើម្បីជួបក្រុមមិនទាន់ចាញ់ និងមិនរបូតគ្រាប់បាល់សោះ ព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង ៦:០០នាទីល្ងាច។
កម្មវិធីប្រកួតថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ សប្តាហ៍ទី៥

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៤

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវកាលថ្មីឆ្នាំ ២០២៥-២៦ មានសមាជិកក្រុម ១១ចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កងយោធពលខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ៕

